អំពីការបៀតបៀននឹងកុំអោយភ័យបារម្ភ

នៅគ្រានោះព្រះយេស៊ូមានព្រះន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ពុំដែលមាន

សិស្សណាចេះជាងគ្រូឡើយហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែល។បើ

សិស្សចេះបានដូចគ្រូហើយអ្នកបម្រើបានដូចម្ចាស់នោះល្មមគ្រប់គ្រាន់ហើយ។ប្រសិន

បើគេអោយឈ្មោះម្ចាស់ថាៈបេសេប៊ូលៈ​ទៅហើយគេមុខជាអោយឈ្មោះអ្នកនៅក្នុងផ្ទះ

នោះរឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន។កុំខ្លាចពួកអ្នកទាំងនោះឡើយដ្បិតការណ៏

លាក់កំបាងទាំងអស់នឹងត្រូវបើកអោ​យគេឃើញហើយអាថ៍កំបាំងទាំងប៉ុន្មានក៏នឹងត្រូវ

បើកអោយគេដឹងដែរ។អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹតចូរយកទៅនិយា

យនៅក្នុងពន្លឺថ្ងៃហើយអ្វីៗដែលគេខ្សឹម​ដាក់ត្រចៀកចូរយកទៅប្រកាសនៅពីលើផ្ទះ។

កុំខ្លាចអស់អ្នកដែលសម្លាបបានត្រឹម​តែរូបកាយហើយមិនអាចសម្លាប់ព្រលឹងបាននោះ

អោយសោះ!គឺត្រូវខ្លាចព្រះជាម្ចាស់វិញ​ព្រោះព្រះអង្គអាចធ្វើអោយទាំងព្រលឹងទាំងរូប

កាយធ្លាក់ទៅក្នុងភ្លើងនរកបាន។ធ្មមតាគេលក់ចាបពីរថ្លៃមួយសេន។ទោះបីក៏ថោក

យ៉ាងនេះក៏ដោយប្រសិនបើព្រះបិតារប​ស់អ្នករាល់គ្នាមិនយល់ព្រមទេនោះក៏គ្មនចាប

ណាមួយធ្លាក់ចុះដល់ដីបានឡើយ។រីឯអ្នករាល់គ្នាវិញសូម្បីតែសក់នៅលើក្បាលអ្នក

រាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ដូច្នេះចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយព្រោះអ្នករាលគ្នាមាន

តំម្លៃលើសចាបទាំងអស់ទៅទៀត។

​photo:chen


0 Response to "អំពីការបៀតបៀននឹងកុំអោយភ័យបារម្ភ"

Post a Comment

Powered by Blogger