ជំនាញនៃការទំនាក់ទំនង

១-និយមន័យៈ
ការទាក់ទងគឺជាសកម្មភាពឬជាដំណើរការនៃការផ្តល់ពត៌មានទៅអោយអ្មកផ្សេងទៀត
និងធ្វើអោយអ្នកដទៃយល់ដឹងពីគំនិតនិងអាកប្បកិរិយារបស់អ្នក។
២-របៀបផ្សេងៗនៃការធ្វើទំនាក់ទំនងៈ
-ការនិយាយស្តី
-ការសរសេរការអាន
-ការប្រើសញ្ញាជំនួសដូចជា(សំឡេងកាយវិការស្ទាបឬប៉ះពាល់......)
គ្របការទំនាក់ទំនងទាំងអស់មានពីរផ្នែកគឺ៖អ្នកផ្តល់ពត៌មាននិងអ្នកទទួលពត៌មាន។កា
រងារទំនាក់ទំនងអាចដំណើការទៅបានលុះត្រាតែអ្នកទទួលបានទទួលគ្រប់ពត៌មានទាំ
ងអស់។
៣-ទំនាក់ទំនងមានសារៈសំខាន់សំរាប់ៈ
-បង្កើតនូវសេចក្តីសង្ឃឹម
-បង្កើតការយល់គ្នាទៅវិញទៅមក
-ចែកចាយពត៌មានអោយគ្នាទៅវិញទៅមក
-សំដែងនៅមតិយោបល់ផ្សេងៗ
-ធ្វើអោយសកម្មភាពរីកចំរើន
-ដោះស្រាយបញ្ហាផ្សេងៗ
-ចាត់ចែងការងារ
-បង្កើតការពិភាក្សាដើម្បីអោយយល់ព្រមជាមួយគ្នាចំពោះបញ្ហាអ្វីមួយ
-បង្កើតការទុកចិត្តរវាងគ្នានិងការយល់ព្រមជាមួយគ្នា
-កសាងក្រុម
៤-គ្មានការទំនាក់ទំនងឬទំនាក់ទំនងគ្នាមិនគ្រប់គ្រាន់ជាញឹកញាប់នាំអោយៈ
-យល់ខុស(មិនយល់ចិត្តគ្នា)
-មិនទុកចិត្ត
-យល់ច្រឡំ
-មានការប្រណាំងប្រជែង
-មានសេចក្តីសន្មត់ខុសៗគ្នា
-ខ្វះរបៀបរៀបរយ
-មានវិបត្តិ
-មានជំលោះ
-បរាជ័យ
ទំនាក់ទំនងដោយការនិយាយផ្ទាល់មាត់ជាទូទោទាក់ទងទៅនឹងការទំនាកទំនងទាំង
ឡាយដែលបាននិយាយនិងដែលមានជាពាក្យផ្សេងៗ។
ទំនាក់ទំនងជាកាយវិការទូទៅជាការទាក់ទងដែលមិននិយាយនិងដែលមិនសរសេរ។
នោះគឺជាការទាក់ទងដែលកើតឡើងតាមរយៈទឹកមុខសូរសំឡេងកាយវិការ(ចលនារា
ងកាយ)ឬស្ថានភាព។
ការទាក់ទងតាមរយៈមិនផ្ទាល់មាត់ជួនកាលមិនអាចត្រូវនិងពាក្យដែលគេនិយាយទេ
ឬអាចផ្លាស់ប្តូរអត្ថន័យរបស់ពាក្យឬឃ្លាឬក៏បាត់បង់ភាពដើមទាំងស្រុងក៏អាចថាបាន
។ជាញឹកញាប់តាមការស្ទាបស្ទងរបស់យើងមនុស្សប្រើទំនាក់ទំនងមិនផ្ទាល់ច្រើនជា
ងទំនាក់ទំនងផ្ទាល់មាត់ដើម្បីដឹងអំពីភាពជិតស្និទ្ធអំពីផលប្រយោជន៍ឬបំណងក្នុងកា
រធ្វើអ្វីមួយ។
៥-វិធីផ្សឹងៗនៃការទំនាក់ទំនងដែលទាកទិននិងវប្បធម៌
-ទទួលយកដោយរីករាយនូវគំនិតថ្មីៗ។បង្ហាញការចាប់អារមណ៍ចំពោះទស្សនៈនិងវ
ប្បធម៌របស់មនុស្សផ្សេងៗ
-មិនត្រូវវិនិច្ឆ័យមនុស្សភ្លាមៗដោយបុព្វហេតុថាអ្នកនោះមានវប្បធម៌ផ្សេងពីខ្លួននោះ
ទេ។
-ត្រួតពិនិត្យឡើងវិញជាប្រចាំនូវរាល់ទំនាក់ទំនងដែលបានធ្វើ
-មានចិត្តទូលាយក្នុងការជូយទុក្ខធុរៈគ្នាផ្តល់គំនិតផ្ទាល់របស់យើងចំពោះអ្នកដែលត្រូ
វការ ៦-ការទទួលខុសត្រូវរបស់បុគ្គលក្នុងការជួយជំរុញនិងជួយសំរួលផ្នែកទំនាក់ទំនងៈ
-បើកទូលាយទទួលគំនិតពីអ្នកផ្សេងៗហើយនិងទទួលដោយរីករាយនូវការទិតៀន
ស្ថាបនា
-ទិតៀនស្ថាបនាដោយស្មោះត្រង់(ចង់អោយមនុស្សមានការរីកចំរើន)
-ជួយផ្តល់យោបល់
-ស្តាប់យោបល់មនុស្សដោយយកចិត្តទុកដាក់
-សួរសំណួរដើម្បីបំភ្លឺនៅពេលត្រូវការ
-ហៅឈ្មោះមនុស្សឬហៅមនុស្សតាមមុខងាររបស់គេទៅតាមរបៀបដែលសមរម្យ
ទៅនិងវប្បធម៌របស់គេ
-សួរសំនួរទាំងឡាយដែលមានប្រយោជន៍
-មានភាពជិតស្និទ្ធ
-មិនត្រូវចចេកចចូចឬផ្តល់ការវិនិច្ឆ័យដោខ្វះការពិចារណាច្បាស់លាស់ទៅលើអ្នក
ដទៃឡើយ។


0 Response to "ជំនាញនៃការទំនាក់ទំនង"

Post a Comment

Powered by Blogger