អ្នកភូមិណាសារ៉ែតមិនព្រមស្គាល់ព្រះយេស៊ូ


ព្រះយេស៊ូត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលា

ប្រជុំរបស់គេធ្វើអោយគេងឿងឆ្ងល់គ្រប់ៗគ្នា។គេពោលថា៖តើគាត់បានទទួលប្រាជ្ញានិង

រិទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?អ្នកនេះជាកូនរបស់ជាងឈើហើយម្តាយរប

ស់គាត់ឈ្មោះនាងម៉ារីបងប្អូនរបស់គាត់ឈ្មោះយ៉ាកុប.យ៉ូសែប.ស៊ីម៉ូន.យូដាស.ទេតើ!

ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិយើងដែរ។ដូច្នេះគាត់ដឹងសេចក្តីទាំងនោះ

មកពីណាមក?។ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបាន។ព្រះយេស៊ូមាន

ព្រះបន្ទូលទៅគេថា៖ធម្មតាគេមើលងាយព្យាការីតែនៅក្នុងស្រុកកំណើតនិងក្នុងផ្ទះរបស់

លោកប៉ុណ្ណោះ!។នៅទីនោះព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយព្រោះគេគ្មានជំនឿ។

0 Response to "អ្នកភូមិណាសារ៉ែតមិនព្រមស្គាល់ព្រះយេស៊ូ"

Post a Comment

Powered by Blogger