រមណីយដ្ឋានព្រៃប្រស(ខេត្តកំពង់ធំ)
(នេះជារូបភាពនៅរដូវវស្សាថ្ងៃរាបលិច)
រមណីយដ្ឋានព្រៃប្រសគឺជារមណីយដ្ឋានធម្មជាតិកែច្នៃដែលមានទីតាំងស្ថិតនៅភូមិព្រៃ
ព្រាលឃុំព្រៃព្រាលស្រុកកំពង់ស្វាយខេត្តកំពង់ធម។រមណីយដ្ឋាននេះមានចមងាយប្រ
មាន១៦គ.មពីទីរួមខេត្តតាមផ្លូវជាតិលេខ៦ហើយវាស្ថិតនៅជាប់ដងផ្លូវជាតិទាំងសងខា
ង។រមណីយដ្ឋានព្រៃប្រសមានផ្ទៃដីចាប់ពីមាតទឹកប្រហែល៣០មហើយដែលមានប
ណ្តោយ៤០០មនិងមានផ្ទៃដីសរុបទាំងផ្ទៃទឹកមាន២០០០០០០ម៉ែតការេតំបន់នេះសំបូ
ទៅដោយត្រីហើយភ្ញៀវអាចងូតទឹកលេងកំសាន្តបានយ៉ាងសប្បាយព្រោះនៅទីនោះ
ទឹកថ្លានិងត្រជាក់ទៀត។នៅតាមមាត់ទឹកខាងលើមានរៀបចំធ្វើខ្ចុះតូចធមសំរាប់អោយ
ភ្ញៀវសំរាកលេងហើយក៏មានលក់ភេសជ្ចៈនិងអាហារផ្សេងៗតាមតំរូវការរបស់យើង។
ចំណែកឯទិដ្ឋភាពវិញរម ណីយដ្ឋាននេះបានផ្តល់នូវទេសភាពល្អៗត្រកាលនិងមានខ្យ
ល់ជំនោរយ៉ាងត្រជាក់នៃដងស្ទឹងព្រៃប្រសដែលធ្វើអោយភ្ញៀវតេលចរដែលចូលមកកំ
សាន្តទស្សនាយ៉ាងត្រជាក់ភ្នែកដែលធ្វើអោយមកមិនចង់ចាកឆ្ងាយពិទីនោះ។ភ្ញៀវទេ
សចរមកកំសាន្តទីនេះច្រើនតែក្នុងឧ៍កាសបុណ្យផ្សេងៗដែលមានក្នុងប្រទេសយើង។
ប៉ុន្តែថ្ងៃធម្មតាក៍មានភ្ញៀវដែរតែវាមិនសូវច្រើនដូចថ្ងៃបុណ្យនោះទេ។ហើយក៍ជារមណី
យដ្ឋានដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ទៅខេត្តរៀមរាបដែរ។
(នេះជារូបភាពនៅរដូវវស្សាផ្លូវទៅស្ទឹងព្រៃប្រស(រូបភាពទាំងនេះត្រូវរក្សាទុក្ខ)
0 Response to "រមណីយដ្ឋានព្រៃប្រស(ខេត្តកំពង់ធំ)"
Post a Comment