ផែនទីក្រុមប្រាសាទសំបូរព្រៃគុហ៏

ប្រាសាទសំបូរព្រៃគុហ៏ស្ថិតនៅខេត្តធំដែលមានរយៈចំងាយ២៨kmពីទីរួមខេត្តកំពង់ធំ

យើងអាចទៅមើលប្រាសាទសំបូរព្រៃគុហ៏ឬសម្បូណ៏ព្រៃគុកតាមផ្លូវបី៖ផ្លូវទីមួយគឺតាម

ផ្លូវទៅកាន់ខេត្តព្រះវិហារដល់សាលាវិស័យកាត់តាមផ្លូវបុះស្រមោច។ផ្លូវនេះឆ្ពោះទៅ

កាន់ប្រាសាទសំបូរព្រៃគុហ៏តែម្តង។ផ្លូវទីពីរគឺតាមផ្លូវទៅខេត្តព្រះវិហារដែរជាផ្លូវលើកថ្មី

ចូលតាមខ្លោងទ្វារវត្តនរិនុកុមាកាត់ទៅតាមខាងជើងត្រង់ចំ។ផ្លូវទីបីគឺតាមដងស្ទឹងសែន

រហូតដល់ជូបគ្នានៅអូរសណ្តាន។តាមប្រវត្តិសាស្រ្តខ្មែរបានអោយដឹងថាក្រុមប្រាសាទ

សំបូរព្រៃគុហ៏ត្រូវបានកសាងឡើងដោយក្សត្រីយ៏មួយអង្គព្រះនាមឥាន្ដវរ្ម័ននៅរវាងឆ្នាំ

៦១៥ដល់៦៣៥គឺក្នុងសតវត្សរ៏ទី៧សម្រាប់ព្រះរាចនគរផងនិងសម្រាប់ឪទ្ទិសចំពោះព្រះ

ឥាន្តរឺព្រះសិវៈផង។ប្រាសាទនេះត្រូវបានកសាងឡើងមុនសម័យអង្គរវត្ត។ប្រាសាទនេះ

កសាងឡើងដើម្បីគោរពនិងថ្វាយដល់ព្រះអទិទេពនៅក្នុងសាសនាព្រហ្មញ្ញ។

ក្រុមប្រាសាទសម្បូណ៍ព្រៃគុកស្ថិតនៅក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ក្រុមប្រាសាទ

នេះមានប្រាសាទចំនួន៥០សង់ពីថ្មនិងឥដ្ឋ។ប្រាសាទនេះត្រូវបានកសាងស្ថាបនាឡើង

នៅចុងសតវត្សរ៏ទី៦និងដើសតវត្សរ៏ទី៧នៃគ្រឹស្តសករាជ។សូមមើលផែនទីខាងក្រោម

លោកអ្នក់អាចស្គាល់ប្រាសាទខ្លះ។















សូមមើលរូបភាពខាង

អំពីរូបប្រាសាទខ្លះៗ




























































រមណីដ្ឋានសំបូរព្រៃគុហ៏ត្រូវបានចែកចេញជាបីក្រុមធំៗ។

ក្រុមប្រាសាទខោត្បូងហៅថាប្រាសាទយាយព័ន្ធមានកំពែងព័ន្ធ

ជុំវិញពីរជាន់។ក្រុមប្រាសាទកណ្តាល់ហៅថាប្រាសាទតោមាន

កំ ពែងពីរជាន់ដែរមានជណ្តើរនិងទ្វារចូលខាងកើតមានទ្វារបីជា

ទ្វារបញ្ឆោត។ឯក្រុមប្រាសាទខាងជើងហៅថាប្រាសាទសំបូរមាន

កំពែងព័ន្ធជុំវិញមួយជាន់។មានក្រុមប្រាសាទមួយទៀតនៅឆ្ងាយ

ពីប្រាសាទទាំងអស់ខាងបន្ទិចហៅថាក្រុមប្រាសាទក្រោលរមាស។


0 Response to "ផែនទីក្រុមប្រាសាទសំបូរព្រៃគុហ៏"

Post a Comment

Powered by Blogger