ការលើកទឹកចិត្តនិងដឹកនាំការប្រជុំ

១.ការលើកទឹកចិត្តមនុស្សៈ
ការលើកទឹកចិត្តមនុស្សមានសារៈសំខាន់ណាស់គឺធ្វើអោយមនុស្សរីករាយនឹងការងាររ
បស់គាត់និងអោយគេទុកចិត្តលើខ្លួនឯងដែលជួយអោយគេធ្វើការល្អជាងមុនទៀត។
ជាការងារស្រួលសំរាប់មនុស្សម្នាក់ៗក្នុងការលើកទឹកចិត្តដល់អ្នកដ៏ទៃនៅពេលដែលអ្នក
មានអារម្មណ៍។ហេតុអ្វីដូច្នោះ?ព្រោះនៅពរលមនុស្សចេះកោរពខ្លួនឯងមនុស្សនោះមិន
ព្រួយបារម្មណ៍អំពីការជាប់ទាក់ទងទៅនិងពីភពខាងក្រៅ(មផ្ឈដ្ឋានខាងក្រោ)
។គេមិន
ព្រួយបារណ៍នូវអ្វីដែលអ្នកដ៏ទៃគិតពីខ្លួនឡើយពួកគេមានការាគោរពខ្លួនឯងទាំងអស់គ្នា
។រីឯការលើកទឹកចិត្តសំរាប់ពួកគេនិងទទួលនូវការជឿជាក់លើខ្លួនឯងរបស់ពួកគេ។
មធ្យោបាយខាងក្រោមនេះជានមព្យោបាយខ្លះៗដើម្បីជួយអ្នកធ្វើការលើកទឹកចិត្តអោយ
បានកាន់តែប្រសើរ។
-ក្នុងការប្រជុំការសន្ទនាធម្មតាឬជាផ្លូវការអ្នកត្រូវយកចិត្តទុកដាក់ទៅលើមនុស្សទាំងអស់
ដូចៗគ្នាទង្វើទាំងនេះនិងធ្វើអោយគេមើលឃើញថាពួកគេមានសារៈសំខាន់ចំពោះអ្នក
-នៅពេលដែលផ្ទេការងារឬការទទួលខុសត្រូវចូរអោយពួកគេធ្វើការងារនោះតាមរបៀប
របស់គេ។ប្រសិនបើអ្នកគិតថាការងារឬការទទួលខុសត្រូវរបស់គេនោះមិនបានល្អអ្នកមិ
នត្រូវដកការទទួលខុសត្រូវនោះមកវិញឡើយទុកអោយគេសាកល្បង
-បំផុសសមាជិកទាំងអស់ចូលរួមដោះស្រាយទំនាស់ផ្រេងៗដោយសហការជាមួយគ្នា
-បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដោយស្មោះត្រង់នឹងអោយសមាជិកទាំងអស់ធ្វើដូ
ចៗគ្នា
-ទទួលស្គាល់កំហុសរបស់ខ្លួននិងទទួលស្គាល់ថាសមាជិកអាចមានយោបល់ល្អជាងខ្លួ
នទោះបីខ្លួនជាអ្នកដឹកនាំក៏ដោយ(អាចសុំទោសបើត្រូវការ)
-អោយសមាជិកម្នាក់ៗបញ្ចេញពីគំនិតច្នៃប្រឌិតរបស់គេ
-មើលចំណុចល្អរបស់មនុស្សមុនពេលមើលពីចំណុចដែលត្រូវកែលំអ
-ជៀសវាងការបង្អាប់បន្តុះ
-បង្ហាញពីការចាប់អារម្មណ៍ជំនឿជាក់របស់អ្នកដល់សមាជិក
-ជៀសវាងការបៀបធៀបមនុស្សម្នាក់ទៅនិងមនុស្សម្នាក់ផ្សេងទៀត
-ប្រកាន់យុត្តិធម៌
-ប្រែងចែកមនុស្សនិងសកម្មភាពរបស់គាត់ផ្សេងៗពីគ្នា។នៅពេលមានបញ្ហាត្រូវអោយគា
ត់យល់ថាអ្នកមិនសប្បាយចិត្តនិងសកម្មភាពដែលគាត់ធ្វើប៉​ុន្តែមិនមែនមិនសប្បាយនឹង
ខ្លួនគាត់ទេ។
-បែងចែកអំណាចនៃការសំរេចចិត្ត
-កុំអោយមនុស្សធ្វើការហូសសមត្ថភាពឬលទ្ធភាពរបស់គេ
-ជៀសវាងការអនុគ្រោះនិយម
-សរសេរចំពោះមុខសាធារណៈជនទិតៀនដៅយធ្វើជាឯជន
-ត្រូវមានទឹកចិត្តល្អនិងយកចិត្តទុដាក់ដល់សមាជិករៀបចំច្បាប់វិន័យអោបានច្បាស់លាស់
ហើយសមស្របដែលពួកគេអាចប្រតិបត្តិតាមបាន។
២.ដឹកនាំការប្រជុំ
ការប្រជុំជារឿងមួយដែលតែងតែធ្វើអោយអ្នកដឹកនាំជាច្រើនមានលក្ខណៈស្មុកស្មាញ។
ទោះជាយ៉​ាងណាក៏ដោយការប្រជុំគឺជ័រផ្សាភ្ជាប់សមាជិកទាំងអស់។វាគឺជាទំនាក់ទំនង
ដែលជួយក្នុងការផ្សារភ្ជាប់សមាជិកទាំងអស់អោយសហការគ្នាដើម្បីឆ្ពោះទៅគោលបំណ
ងរួម។
ការប្រជុំអាចមានដំនើការវាអាស្រ័យទៅលើការធ្វើផែនការ។តើអ្នកដឹកនាំត្រូវធ្វើការធ្វើផែ
ការ។តើអ្នកដឹកនាំត្រូវធ្វើផែនការការប្រជុំដោយរបៀបណា?
-កំណត់គោលបំណងនៃការប្រជុំអោយបានច្បាស់លាស់គឺជាគ្រិះនៃការប្រជុំ។អ្នកដឹកនាំ
(អ្នកធ្វើផែនការឫអ្នកសំរបសមរួស)គួរមានគំនិតល្អៗទៅលើអ្វីដែលគេចង់សំរេចឫបំពេ
ញនៅក្នុងអង្គប្រជុំនោះប៉ុន្តែទន្ទឹមនិងនេះដែរត្រូវគិតពីយោបល់របស់សមាជិកនិងការផ្ត
ល់ការទិតៀនស្ថាបនារបស់ពួកគេដែលជួយអោយអង្គប្រជុំមានទំនាក់ទំនងល្អ។
-បង្កើតរបៀបវារៈរឿងរាងផ្សេងៗដែលចង់អោយកើតមាននៅក្នុការប្រជុំត្រូវសរសេរដាក់
ក្នុងរបៀបវារៈទាំងអស់។
-កំណត់ចំនួនអ្នកចូលរួម៖តើអ្នកណាខ្លះដែលត្រូវចូលរួម
-កំណត់ទីកន្លែងអោយបានច្បាស់លាស់មុនពេលប្រារព្ធធ្វើអង្គប្រជុំត្រូវគិតពីទីកន្លែងនិង
ការរៀបចំចាតចែង៖បន្ទប់ប្រជុំសំភារៈផ្សេងៗដែលត្រូវប្រើប្រាស់នៅពេលប្រជុំ។
-កំនត់ពេលវេលាច្បាស់លាស់ទាំងពេលចាប់ផ្តើមនិងពេលបិទអង្គប្រជុំ។
រួមសេចក្តីមកការធ្វើផែនការក្នុងការប្រជុំគឹគិតទៅលើ៖
១តើហេតុអ្វី?តើហេតុអ្វីបានជាធ្វើការប្រជុំ?
២តើអ្វី?តើអ្នកនិងធ្វើការប្រជុំទៅលើអ្វី?
៣តើនណារ?តើនរណាជាអ្នកចូលរួមក្នុងការប្រជុំ?
៤តើនៅទីណា?តើនិងធ្វើការប្រជុំកន្លែងណា?
៥តើពេលណា?តើការប្រជុំចាប់ផ្តើមនៅពេលណាហើយបញ្ចប់នៅពេលណា?
៦តើរបៀបណា?តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីអោយការប្រជុំសំរេចលទ្ធផលបានល្អនិង
ប្រកបដោយសេចក្តីរីរាយ?
ការប្រជុំដែលមានប្រសិទ្ធភាព៖
-ចាប់ផ្តើមប្រជុំអោយទាន់ពេល
-បង្ហាញរបៀបវារៈរបស់ការប្រជុំនិងបំពេញបន្ថែមបើត្រូវការ
-ពិនិត្យរបាយការណ៍ប្រជុំលើមុន
-ធ្វើតាមរបៀបវារៈនៃការប្រជុំ
-បើទូលាយអោយមានការពិភាក្សា
-សង្ខេបនៅការសំរេចទាំងឡាយ
-បញ្ចប់អង្គប្រជុំតាមពេលកំណត់
ក្រោយពេលប្រជុំៈ
-ចែករបាយការណ៍
-អនុវត្តតាមការសំរេចចិត្ត
តួនាទីសំខាន់ៗនៃអ្នកដឹកនាំការប្រជុំៈ
-អោយអ្នកចូលរួមនិយាយលើប្រធានបទប្រជុំមិនចាកប្រធាន
-បង្ហាញបញ្ហាច្បាស់
-ជួយសមាជិកអោយវិភាគបញ្ហានិងដំណោះស្រាយផ្សេងៗដែលអាចមាន។
-ជួយសមាជិកអោយសំរេចចិត្តថាតើជ្រើសរើសរបៀបសំរេចចិត្តយ៉ាងណា?
-សង្ខេបអ្វីដែលសមាជិកបាននិយាយក្នុងអង្គប្រជុំ
-យកចិត្តទុកដាក់លើចំណាប់អារម្មណ៍របស់សមាជិកប្រជុំ
-គោរពពេលវេលា
អ្នកដឹកនាំការប្រជុំត្រូវជៀសវាងអោយផុតពីៈ
-ការរិះគន់គំនិតយោបស់ឬក៏អោយតំលៃគំនិតអ្នកដទៃទៀត
-ធ្វើការសំរេចចិត្តយោបល់សមាជិកទាំងឡាយដោយមិនសួរអោយពួកគេយល់ព្រជាមុន
-និយាយច្រើនពេកនិងការចូលរួមហូសហេតុទៅក្នុងការពិភាក្សា

0 Response to "ការលើកទឹកចិត្តនិងដឹកនាំការប្រជុំ"

Post a Comment

Powered by Blogger