អាយ៉ៃជា មរតកវប្បធម៍ខ្មែរបុរាណ

អាយ៉ៃ ជា​មរតកវប្បធម៍ជាតិខ្មែរ
អាយ៉ៃគឺជាសិល្បៈបុរាណខ្មែរមួយដែលមានតាំងពីយូរយាណាស់មកហើយ។

គេនិយមលេងនៅក្នុងពិធីបុណ្យផ្សែងៗនិងពិធីអាពាហ៍ពិពាហ៍ផងដែរ។អ្នកស្រី

អ៊ុក.សុផ.ជាអ្នកចម្រៀងអាយ៉ៃបុរាណតាំងតែពីឆ្នាំ១៩៧២មកបានមានប្រសា

សន៍ថា៖ការច្រៀងអាយ៉ៃគឺមានការលំបាកច្រើនជាងសិល្បះដទៃដោយសារតែ

ចម្រៀងបុរាណ,សម័យ,ល្ខោនឬយីកេមានទំនុកច្រៀងរួចជាស្រេចដៅយឡែក

សម្រាប់ចម្រៀងអាយ៉ៃគឺមិនមានទំនុច្រៀងទេ។អ្នកស្រីបន្តទៀតថាអ្នកចម្រៀង

អាតម្រូវអោយចេះសម្តែងស្ទើរតែទាំងអស់ដូចជាសម្តែងតួកាចតួស្លូតតួសប្បាយ

តួឡិះឡក់ឬតួកំប្លែងជាដើម។ការច្រៀងអាយ៉ៃមានច្រើនដំណាក់កាលដូចជាដំបូ

ងត្រូវច្រៀងទាក់ទាញភ្ញៀវអោយមានការសើចសប្បាយតែជាមួយគ្នានេះដែរអ្នក

ចំម្រៀងក៏មិនត្រូវភ្លេចបញ្ចូលនូវអត្ថន័យខ្លឹមសារនៃប្រធានបទដែលយើងច្រៀង

នៅក្នុងនោះឡើយ។ចម្រៀងអាយ៉ៃមានជាង១០បទ។អ្នកច្រៀងត្រូវបញ្ចូលបទ

ទាំងនេះជាមួយគ្នាតាមដំណើរនីមួយៗដូចជាពីដំបូងគេច្រៀងបទពាក្យ៧ដែល

គេហៅថា៖បទនមសកា,ដើម្បីធ្វើជាការរំព្ញកគុណ។បន្ទាប់មក៖បទបំពេរក្លាយ,

ដើម្បីធ្វើការគោរពដល់ញាតិមិត្តជិតឆ្ងាយនិងអញ្ចើញខាងស្រីអោយចេញមក។

ក្រោយមកច្រៀងបទ៖បទកេមចាវ,ដែលគេច្រៀងប្រទាក់ប្រទងគ្នាទៅវិញទៅមក

។រួចមកខាស្រីត្រូវការសួរទៅខាងប្រុសពីខ្លឹមសារលើប្រធានបទដោយច្រៀង៖ប

ទឌិលឡាដែលច្រៀងរបៀបជារយាលបន្តិច។នៅពេលចប់អំពីការរៀបរាប់ប្រវត្តិ

ហើយអ្នកទាំងពីរចាប់ផ្តើមធ្វើការលាដោយច្រៀងបទ៖បទការ៉េយ៉ាន់សា។វគ្គបញ្ច

ប់នេះមានច្រើនបទដែលអ្នកចម្រៀងអាចច្រៀងបានគឺដូចជា៖បទភុំភូងឬសោយ

សង្វានឬសែនស្រណោះឬចាប់ឆៃ។ចម្រៀងអាយ៉ៃគឺមិនមែនអាចចេះច្រៀងបានគ្រ

ប់មនុស្សនោះទេទាល់តែអ្បកនោះចេះដល់កម្រិតដែលអាចបកស្រាយបានខ្លឹមសារ

បានយ៉ាងក្បោះក្បាយទើបធ្វើអោយគេចង់ស្តាប់។ចម្រៀងអាយ៉ៃផ្តល់នូវខ្លឹមសារ

អត្ថប្រយោជន៍ក្នុងន័យអប់រំកូនគ្រួសារនិងពាក្យពេចន៍ដ៏ថ្លៃថ្នូរដែលអ្នកស្តាប់អាចយ

កទៅអនុវត្តតាមបាន។ការច្រៀងនេះកឺត្រូវចំណាយពេលពី១ម៉ោងទៅ១ម៉ោងកន្លះប៉ុ

ន្តែនៅសម័យដើមគេច្រៀងរហូតពី២ម៉ោងកន្លះទៅ៣ម៉ោង។

0 Response to "អាយ៉ៃជា មរតកវប្បធម៍ខ្មែរបុរាណ"

Post a Comment

Powered by Blogger