ការទិតៀនក្នុងន័យស្ថាបនា

១-អត្ថន័យ
គឺជាមធ្យោបាយមួយដែលធ្វើអោយយើងអាចដឹងសកម្មភាពរបស់ខ្លួនតាមរយៈអ្មកដ៏ទៃ
ដើម្បីកែលំអអោយរីកចំរើន។
២-បែបនៃការទិតៀនៈការទិតៀនមានពីបែបគឺ៖
ក/ការទិតៀនដោយផ្ទាល់ៈអ្នកដ៏ទៃផ្តល់ការទិតៀនកែលំអដោយផ្ទាល់
ខ/ការទិតៀនដោយប្រយោលៈជាសកម្មភាពមួយដែលយើងធ្វើហើយវាឆ្លុះបញ្ចាំអោយ
យើងឃើញដោយមិនចាំបាច់អ្នកដ៏ទៃប្រាប់ឬផ្តល់យោបល់ឡើយ។
៣-ចំនុចសំខាន់ពេលផ្តល់ការទិតៀន
-យើងផ្តល់ការទិតៀនដល់មនុស្សដែលគេយល់ថាយើងគោរពគេ
-អ្នកផ្តល់ការទិតៀននិងអ្នកទទួលមានការយល់ចិត្តគ្នាទៅវិញទៅមក
-ការផ្តល់ការទិតៀនត្រូវប្រកបដោយសេចក្តីស្មោះត្រង់ហើយចេះផ្តល់គំនិតកែលំអដែល
ប្រកបដោយការលើកទឹកចិត្ត។
-ការផ្តល់ការទិតៀនគួរតែមានការយល់ព្រមពីអ្នកដែលយើងត្រូវផ្តល់ហើយមិនត្រូវបង្ខំពេ
កនេះទេ
-ផ្តល់ការទិតៀនស្ថាបនាចំពោះតែសកម្មភាពដែលមនុស្សបានធ្វើតែមិនត្រូវសន្និដ្ឋានអំពើ
មនុស្សនោះទេ។
-ការទិតៀនមិនមែនជាការស្តីបន្ទោលនោះទេប្រសិនបើយើងចង់ទិតៀនកេលំអអ្នកណា
ម្នាក់យើងត្រូវចេះប្រើពាក្យសំដីសមរម្យអោយសមស្របតាការលៈទេសៈ។
-កុំទិតៀនជំនួសអ្នកដ៍ទៃបើយើងមិនដឹងពីគំនិតអ្នកនោះទេ
-សូមចាប់ផ្តើមទិតៀនតែចំនុចណាដែលសំខាន់ៗឬអ្វីដែលងាយស្រូលកែលំអជាមុនសិន
(មួយជំហ៊ានម្តងៗ)។
៤-ចំនុចសំខាន់ៗចំពោះអ្នកដែលទទួលការទិតៀនកែលំអៈ
-សូមយកចិត្តទុកដាក់ស្តាប់ដោយប្រុងប្រយ័ត្្ននូវរាល់ការទិតៀនរបស់អ្នកដ៏ទៃ
-នៅក្នុងអំឡុងពេលដែលអ្នកដ៏ទៃផ្តល់ការទិតៀនកែលំអសូមព្យាយាមរកគមនិតែហេតុផ
លមកប្រឆាំងដើម្បីការពារនូវសកម្មភាពឬអកប្បកិរិយាសែលខ្លួនបានប្រព្រឹត្ត។
-មុនពេលដែលយើងអោយតំលៃថាការទិតៀនរបស់អ្នកណាម្នាក់ត្រូវឬខុសយើងអាចសា
កសួរយោបល់អ្នកដ៏ទៃទៀតអោយបានច្រើនគ្នាប្រសិនបើយល់ថាត្រឹមត្រូវនោះយើងខិត
ខំកែលំអទោះបីជាយើងមានហេតុផលផ្សេងៗរបស់យើងក៏ដោយ។
-អ្នកទទួលការទិតៀនមានសិទ្ធិបញ្ឈប់ការទិតៀនរបស់អ្នកដ៏ទៃនៅពេលដែលការទិតៀន
នោះយើងបានទទួលគ្រប់គ្រាន់ហើយ។

0 Response to "ការទិតៀនក្នុងន័យស្ថាបនា"

Post a Comment

Powered by Blogger