ការធ្វើស្រែនៅភូមិកំពង់គោលើ (កំពង់ធំ)
ការធ្វើស្រែនៅក្នុងភូមិនោះមានពីយ៉ាងគឺការធ្វើស្រែនៅរដូវវស្សានិងការធ្វើស្រែរដូវប្រាំង
ការធ្វើស្រែនៅរដូវវស្សាចាប់ផ្តើមភ្ជួរស្រែពីខែមេសារហូតដល់ខែកក្តដា។ដោយការភ្ជួដាស
ដីជាមុននៅពេលដែលមានភ្លៀងធ្លាក់ក្នុងខែមេសាការភ្ជួរដាសដីនេះដើម្បីអោយដីធូនិង
អោយវាងាប់ស្មៅ។នៅពេលភ្ជួររួចហើយគេទុកដីនេះចោលរហូតដល់មានភ្លៀងធ្លាក់មក
ម្តងទៀត។ការដែលភ្លៀងធ្លាក់មកម្តងទៀតនោះមិនអាចកំណត់បានទេតាមធម្មជាតិប៉ុតែ
គេអាចកត់សំគាលបានខ្លះដែរវាអាចភ្លៀងពាក់កណ្តាល់ខែរឺចុងខែ។ប្រសិនបើមានភ្លៀង
ធ្លាក់ម្តងទៀតគឺគេចាប់ផ្តើមភ្ជួរម្តងទៀតដែលហើយក៏ធ្វើការរោះនៅលើដីដែលបានភ្ជួររួច
ដើម្បីអោយដីបែកម៉ត់ដំតូចៗហើយស្មើនិងយកស្មៅចេញផងដែល។
ក្រោយពីបានរោះនិងធ្វើការសំអាតរួច
រាល់ហើយគឺគេចាប់ផ្តើមព្រោះគ្រាប់ពូជ
ស្រូវដែលត្រូវព្រួសនោះ។បន្ទប់មកធ្វើ
ការរោះម្តងទៀតដើម្បីលុមគ្រាប់ពូជទៅ
ក្នុងដី។
ក្រោយពីរោះចប់នោះ
ជាស្រាច។ទិភាពដើម
ស្រូវរដូវវស្សារូបខាង
ក្រោម។
យើងត្រូវរងចាំរហូត
ដល់វាលូតលាស់។
ហើយអាចច្រូតស្រូវ
បាននៅខែធ្នូពាក់
កណ្តាលខែ។ដូច
រូបភាពខាងក្រោម
នេះ(ជាសម្មភាព
របស់យុវជន)
ការច្រូតស្រូវនេះវាមានរយៈពេលច្រើនថ្ងៃរឺតិចថ្ងៃ
នោះតាមទំហំដីស្រែនីមួយដែលគេមាន។
ក្រោយពីការច្រូតរួចរល់ហើយយើងត្រូវជញ្ជួន
កណ្ដាប់យកមកផ្ទះដើម្បីធ្វើការបញ្ចន់វាដោយ
គោក្របីរឺដោយម៉ាស៊ីនបោកស្រូវ។
សម្មភាពដូចខាងក្រោមនេះ
0 Response to "ការធ្វើស្រែនៅភូមិកំពង់គោលើ (កំពង់ធំ)"
Post a Comment