វត្តប្រាសាទអណ្តែត(កំពង់ធំ)

វត្តប្រាសាទអណ្តែតមានទីតាំងនៅភូមិប្រាសាឃុំសាន់គរស្រុកកំពង់ស្វាយខេត្តកំពង់ធំ

ដែលមានចំងាយ១៩៣គ.មពីភ្នំពេញនិង២៧គ.មពីទីរួមខេត្តត្រង់ចំណុច៣០កញ្ញាបត់

ឆ្វេងដៃចូលតាមផ្លូវលំចំងាយ១.៧គ.មពីផ្លូវជាតិលេខ៦។វត្តប្រាសាទអណ្តែតជាវត្តបុរា

ណមួយដែលនៅពីក្រោយព្រះវិហារមានប្រាសាទបុរាណមួយដែងសាងសង់អំពីឥដ្ឋក្នុ

ងសតវត្សរ៍ទី៦និងទិ៧ក្នុងរាជ្ជកាលព្រះបាទឥសារវ័រ្មនទី១ឧទ្តិសដលើព្រះសេវះនិយម

ហើយក្រៅពីនេះវត្តប្រាសាទអន្តែតមានទីធ្លាធំទូលាយនិងមានដើរគគីធមៗនៅជុំវិញ

ព្រះវិហារហើយដើមវាខ្ពស់ធ្វើឲ្យទីនោះមានម្លបហើយស្អាតនិងមានខ្យល់បរិសុទ្ធត្រជា

ក់ចិត្តស្រួល។វត្តប្រាសាទអណ្តែតស្ថិតនៅលើទីទួលខ្ពស់ដែលនៅរដូវវស្សាមិនអាចលិ

ចទឹកទីទួលនោះឡើយទោះបីមានទឹកជំនន់ធំប៉ុណ្ណាក៏ដោយ។គេអាចមើលឃើញទីក

ន្លែងវត្តនោះពីចំងាយនៅរដូវវស្សាដោយលោកអ្នកជិះទូកកាត់វាលស្រែដ៏ធំដែលវាល

ស្រែដ៏ធំល្វឹងល្វើយនោះមានផ្ទះសំនាក់មួយដែលអ្នកខ្លះគេហៅថាសាលាដំណាក់និង

ទួលប៉ូគ្រួសក៏មានសាលាដំណាក់ដែរគេធ្វើសមរាប់អោយអ្នកដំនើរដែលឆ្លងកាត់ទី

នោះអាចសំរាកបានឬអ្នកដែកមកធ្វើស្រែផងដែរ។នៅរដូវវស្សាមានទឹកជុំវិត្តតែម្តង

ក្នុងពេលបុណ្យភ្ជំបិណ្ឌគេឃើញមានទូកជាច្រើនចតនៅជុំវិញវត្ត។ទូកទាំងនោះមកពី

កន្លែងផ្សេងៗដើម្បីចូលរួមពិធីបុណ្យនោះ។

ប្រសិនបើលោកអ្នកធ្វើដំនើរតាមទូកនៅរដូវវស្សាយើងឃើញទេសភាពដ៏ល្អស្រកាល

នេះជារូបភាពខ្លះនៃទិដ្ឋភាពនោះ។































0 Response to "វត្តប្រាសាទអណ្តែត(កំពង់ធំ)"

Post a Comment

Powered by Blogger