ព្រះបន្ទូលការធ្វើទាននិងតមអាហារ,អធិដ្ឋាន

នៅគ្រានោះក្រុមសាវ័កជូបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ព្រះអង្គមានព្រះបន្ទូលទៅគេថា

៖កុំធ្វើបុណ្យទាននៅមុខមនុស្សម្នាដើម្បីអោយគេឃើញនោះឡើយ។ធ្វើបែបនេះអ្នករាល់

គ្នាពុំទទួលតង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទេ។ពេលណា

អ្នកធ្វើទានដល់ជនក្រីក្រកុំស្រែកប្រកាសក្តែងៗ ដូចពួកមានពុតតែងធ្វើនោះនៅក្នុងធម្ម

សាសាឬនៅតាមដងផ្លូវដើម្បីអោយមនុស្សម្នាកោតសរសើរនោះឡើយ។ខ្ញុំសុំប្រាប់អោយ

អ្នករាល់គ្នាដឹងច្បាស់ថាអ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។រីឯអ្នកវិញកាល

ណាដៃស្តាំអ្នកធ្វើទានមិនបាច់អោយដៃឆ្វេងដឹងឡើយដើម្បីអោយទានរបស់អ្នកនៅស្ងាត់

កំបាំងទ្រង់និងប្រទានរង្វាន់មកអ្នកវិញ។កាលណាអ្នករាល់គ្នាអធិដ្ឋានកុំធ្វើដូចពួកអ្នកមា

នពុតឡើយគេចូលចិត្តឈរអធិដ្ឋាននៅក្នុងធម្មសាលានិងនៅត្រង់ថ្នល់កែងដើម្បីអោយម

នុស្សម្នាឃើញ។ខ្ញុំសូមប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាពួកទាំងនោះបានទទួលរង្វាន់

របស់គេហើយ។រីឯអ្នកវិញកាលណាអ្នកអធិដ្ឋានត្រូវចូលទៅក្នុងបន្ទប់បិតទ្វារអោយជិត

ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំង។ព្រះបិតារបស់អ្នកដែល

ទតឃើញនៅទីស្ងាត់កំបាំងទ្រង់និងប្រទានរង្វាន់មកអ្នកជាពុំខាន។កាលណាអ្នកតមអា

ហារកុំធ្វើមុខគ្រៀមដូចពួកអ្នកមានពុតនោះឡើយ។ពួកគេបង្ហាញទឹកមុខអោយអ្នកដ៏ទៃ

ឃើញថាខ្លួនតមអាហារ។ខ្ញុំសូមប្រាប់អ្នករាល់គ្នាដឹងច្បាស់ថាអ្នកទាំងនោះបានទទួលរ

ង្វាន់របស់ពួកគេហើយ។រីឯអ្នកវិញកាលណាអ្នកតមអាហារត្រូវចាក់ទឹកអប់លើក្បាល

ហើយលុបមុខផងកុំអោយមនុស្សម្នាឃើញថាអ្នកតមឡើយអោយតែព្រះបិតារបស់អ្នក

ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះពេលនោះព្រះបិតារបស់អ្នកដែលទត

ឃើញនៅក្នុងទីស្ងាត់កំបាំងទ្រងនឹងប្រទានរង្វាន់មកអ្នកជាមិនខាន។

0 Response to "ព្រះបន្ទូលការធ្វើទាននិងតមអាហារ,អធិដ្ឋាន"

Post a Comment

Powered by Blogger