អ្នកធំជាងគេ
ពេលនោះសាវ័កនាំគ្នាចូលមកគាលព្រះយេស៊ូហើយទូលថា៖តើអ្នកណាមានឋានៈធំជាង
គេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?ព្រះអង្គហៅក្មេងតូចម្នាក់អោយមកឈរនៅកណ្តា
លចំណោមពួកសាវ័ករួចមានព្រះបន្ទូលថា៖ខ្ញុំសូមប្រាប់អោយអ្នករាល់គ្នាដឹងខ្បាស់ថា
បើអ្នករាល់គ្នាមិនមានចិត្តគំនិតដូចក្មេងតូចៗទេអ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ
នៃស្ថានបរមសុខបានឡើយ។អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះអ្នកនោះមានឋានៈធំជាង
គេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ។អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុង
នាមខ្ញុំក៏ដូចជាទទួលខ្ញុំដែរ។
0 Response to "អ្នកធំជាងគេ"
Post a Comment