ការលែងលះស្វាមីនិងភរិយា

Photos:Fr.Franco

មានពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូហើយទូលសួរព្រះអង្គក្នុងគោលបំណង

ល្បងលមើលព្រះអង្គថា៖តើស្វាមីមានសិទ្ធិនឹងលែងភរិយាដោយសំអាងលើមូលហេតុអ្វី

ក៏ដោយបានឬមិនបាន?។ព្រះអង្គមានព្រះបន្ទូលតបគេថាៈអ្នករាល់គ្នាធ្នាប់អានគម្ពីររួចម

កហើយថាកាលដើមដំបួងព្រះជាម្ចាស់បានបង្កើតមនុស្សមកជាបុរសជាស្រ្តី.រួចព្រះអង្គមា

នព្រះបន្ទូលថាហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភ

រិយារបស់ខ្លួនហើយអ្នកទាំងពីរត្រឡប់ទៅជារួបកាយតែមួយ។គរមិនមែនជាបុគ្គលពីរនាក់

ទៀតទេគឺជារូបកាយតែមួយវិញ។ដូច្នេះមនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចា

ស់បានផ្សំផ្គុំនោះឡើយ។ពួកគេទូលសួរព្រះអង្គថាៈចុះហេតុដូចម្តេចបានជាលោកម៉ូសេប

ញ្ជាអោយស្វាមីធ្វើលិខិតលែងលះភរិយា?។ព្រះអង្គមានព្រះបន្ទូលទៅគេថាៈលោកម៉ូសេអ

នុញ្ញាតអោយអ្នករាល់គ្នាលែងភរិយាបានព្រោះអ្នករាល់គ្នាមានចិត្តរឹងរួសតែកាលដើមឡើ

យមិនមែនដូច្នោះទេ។ខ្ញុំសូមប្រាប់អ្នករាលគ្នាថាបុរសណាលែងភរិយា(លើកលែងតែរួមរស់

ជាមួយគ្នាដោយឥតបានរៀបការ)ហើយរៀបការនឹងស្រ្តីម្នាក់ទៀតបុរសនោះជាអ្នកប្រព្រឹត្ត

អំពើផិក្បត់។សវ័កនាំគ្នាទូលព្រះអង្គថាៈបើមានល័ក្ខខ័ណ្ឌរវាងប្តីប្រពន្ធបែបនេះគួរកុំរៀបកា

រប្រសើរជាង។ព្រះអង្គមានព្រះបន្ទូលទៅគេវិញថាៈមនុស្សគ្រប់រូបពុំអាចយល់សេចក្តីនេះ

បានឡើយគឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានអោយយល់ប៉ុណ្ណោះទើបអាចយ

ល់បាន។អ្នកខ្លះមិនអាចរៀបការបានមកពីកំណើត.អ្នកខ្លះទៀតមិនអាចរៀបការបានមកពី

ត្រូវគេក្រៀវ។រីឯអ្នកខ្លះទៀតមិនរៀបការមកពីគេយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។អ្នក

ណាមានប្រាជ្ញាចូរយកពាក្យនេះទៅរិះគិតអោយយល់ចុះ!

0 Response to "ការលែងលះស្វាមីនិងភរិយា"

Post a Comment

Powered by Blogger