អត្ថបទកំណើតរបស់ព្រះយេស៊ូប្រសូត

កំណើតរបស់ព្រះយេស៊ូ










នៅគ្រានោះ ព្រះចៅអធីរាជរ៉ូមុំាងព្រះនាមអូសគូស្ត មានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជា
ជនទាំងអស់​ ក្នុងចក្រភពរ៉ូមាំងទាំងមូល។ការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើងក្នុងអំ
ឡុងពេលដែលលោកគីរីយ៉ូស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ អ្នកស្រុកទាំងអស់ត្រូវទៅចុះ
ឈ្មោះក្នុងបញ្ជី តាមស្រុកំណើតរៀងៗខ្លួន។ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត

ក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិបេថ្លេហិមក្នុងស្រុយូដាជាស្រុកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។លៅទៅចុះឈ្មោះជាមួយនាងម៉ារី ជាភរិយាដែល
មានផ្ទៃពោះ។ពេលអ្នកទាំងពីរនៅភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។នាងសំរាលបានបុត្រ
មួយ ជាបុត្រច្បង។នាងរុំបុត្រនោះនឹងសំពត់ រូចដាក់អោយផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសាល់ក
ន្លែងសំណាក់ក្នុងផ្ទះ។ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាម
វាលស្មៅ។ពេលនោះ ទេវទូតរបស់ព្រះជាម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះជា
ម្ចាស់បានបំភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំអោយគេភ័យខ្លាចយ៉ាងខ្លាំង។ទេវទូតពោលទៅគេ

ថា៖កុំខ្លាចអ្វីឡើយ!ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើអោយប្រជារា
ស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះ
សង្គ្រោះរបស់អ្នករាល់គ្នាបានប្រសូត្រហើយ ទ្រងជាព្រះគ្រឹស្ត ជាព្រះអម្ចាស់។នេះជាសញ្ញាសំ
គាល់អោយអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នានឹងឃើញទារកមួយទើបនឹងកើតមក រុំដោយសំពត់ផ្តេ
ក នៅក្នុងស្នូកសត្វ។ រំពេកនោះ មានទេវទូតច្រើនកុះករចុះពីស្ថានបរមសុខមក រួមជាមួយទេ

វទូតនោះច្រៀងសរសើរព្រះជាម្ចាស់ថា៖ សូមលើកតំម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថា
នដ៏ខ្ពស់បំផុត ហើយសូមអោយមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយ
សេចក្តីសុខសាន្តនៅលើផែនដី!។








0 Response to "អត្ថបទកំណើតរបស់ព្រះយេស៊ូប្រសូត"

Post a Comment

Powered by Blogger