ថ្ងៃគោរពសន្តដូមីនីកូនៃក្រុមគ្រួសារប្រកាសដំណឹងល្អ
photos:chen
នៅថ្ងៃអាទិត្យទី០8ខែសីហាឆ្នាំ២០១០នៅព្រះសហគមន៏កាតូលិខេត្តព្រះសីហនុបានធ្វើពិធីមួយដើម្បីរលឹកដល់សន្តដូមីនីកូដែលបានបង្កើតក្រុមគ្រួសារបព្វជិតបព្វជិតាដើម្បីផ្សាយដំ
ណឹងល្អដល់ប្រទេសនាៗក្នុងពិភពលោក។ហើយនៅប្រទេសកម្ពុជាក៍មានក្រុមគ្រួសារនេះ
ដែរ។សន្តដូមីនីកូកើតនៅឆ្នាំ១១៧០នៅស្រុកកាលេរូអេកាប្រទេសអេស្បាញ។ពេលនោះ
លោកបានធ្វើដំណើរទៅប្រទេសរបស់លោកនិងប្រទេសបារាំលោកសំរេចចិត្តធ្វើដំណើរ
ដើម្បីប្រកាសម្តែងធម្មទេសនាប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែងនៃប្រទេសទាំងពីរនោះ។
ពីព្រោះនៅសម័យនោះមានមនុស្សជាច្រើនបានវង្វេងពីសេចក្តីពិត។ហើយលោកបានបង្កើត
ក្រុមគ្រួសារបព្វជិតនិងបព្វជិតាក្នុងគោលបំណងតែមួយគឺៈផ្សាយដំណឹងល្អនិងការសគ្រោះ
ទាំងអស់។ហើយអ្នកចូលក្រុមគ្រួសារនេះត្រូវដាក់ខ្លួនជាអ្នកក្រីក្របំផុត។ក្រុមគ្រួសារបព្វជិត
បព្វជិតានេះបានទទួលស្គាល់ដោយសម្តេចប៉ាបហូនូរីអ៊ូទី៣។មុននិងសន្តដូមីនីកូបានទទួល
មរណភាពនៅស្រុកបូល៊ូញាថ្ងៃទី៦ខែសីហានៅឆ្នាំ១១២០សន្តដូមីនីកូបាននិយាយជាមួយ
សហការីថាៈកូនទាំងអស់គ្នាអើយ!កុំយំធ្វើអី!នៅពេលនេះខ្ញុំទៅហើយមានប្រយោជន៏ច្រើន
ជាងនៅទីនេះ។សន្តដូមីនីកូនិងសហការីខ្លះបានជួបជុំគ្នាដើម្បីបង្កើតធម្មវិន័យសម្រាប់ក្រុម
គ្រួសារសន្តដូមីនីកូ(ក្រុមនេះឈ្មោះដូមីនីកាន់)គឺជា៖
- ការរស់នៅជាមួយគ្នា
- រួបរួមគ្នាអធិដ្ឋាន
- រៀនអំពីព្រះគម្ពីរដំណឹងល្អ
- និងផ្សព្វផ្សាយដំណឹងល្អនេះដល់មនុស្សលោក
- រសនៅជាព្រហ្មចារីយ៏/មានភាពបរិសុទ្ធ
- រស់នៅក្នុងឋានៈជាអ្នកក្រីក្រ
- ការស្តាប់បង្គាប់។
ការីខ្លះទៅផ្សាយដំណឹងល្អនៅប្រទេសអ៊ឺរុបនិងខ្លះទៅរៀននៅសាកលវិទ្យាល័យ។សព្វថ្ងៃ
នេះក្រុមគ្រួសារដូមីនីកាន់មានចំនួនប្រហែល៣០០០០នាក់ទៅផ្សាយដំណឹងល្អនៅគ្រប់ប្រ
ទេស។បព្វជិតពីក្រុមគ្រួសាររបស់សន្តដូមីនីកូមកប្រកាសដំណឹងល្អនៅប្រទេសកម្ពុជាមុន
គេបង្អស់គឺលោកាស្ប៉ាដាគ្រូសមកដល់ព្រះរាជ្យវាំងលង្វែកនៅឆ្នាំ១៥៥៥។ហើយមានសហ
ការី៦នាក់មកតាមក្រោយដែររហូតដល់ឆ្នាំ១៥៩១។បន្ទាប់ពី៤៥០ឆ្នាំកន្លងមកហើយក្រុមគ្រួ
សារដូមីនីកាន់មកដល់ប្រទេសកម្ពុជាម្តងទៀតនៅឆ្នាំ២០០៥។ក្រុមនោះឈ្មោះ៖បងស្រីក្រ
គ្រួសារសាសនាទូតសន្តដូមីនីកូបន្តធ្វើសកម្មភាពរហូតដល់អវសានកាលនៃពិភពលោ។
photos:chen
0 Response to "ថ្ងៃគោរពសន្តដូមីនីកូនៃក្រុមគ្រួសារប្រកាសដំណឹងល្អ"
Post a Comment