ការសប្បាយ បុណ្យភ្ជុំបិណ្ឌភូមិកំពង់គោលើ
តាមទំនៀមគេធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃគឺចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១រោចរៀង
ទៅរហូតដល់ថ្ងៃ១៥រោចខែភទ្របទ។ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី០៧ដល់ទី២១ខែតុលា
ក្នុងនោះថ្ងៃទី០៧ដល់ទៅ២០គឺជាថ្ងៃកាន់បិណ្ឌរឺគេហៅថាដាក់បិណ្ឌ។ថ្ងៃទី២១គឺជាថ្ងៃ
ភ្ជុំបិណ្ឌព្រោះថ្ងៃនេះអ្នកស្រុកតែងតែមកប្រជុំគ្នាធ្វើនៅក្នុងវត្តគ្រប់គ្នា។ពាក្យថា"បិណ្ឌ"
បានន័យថាពំនូតបាយដែលឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅនេះដើម្បីបានទទួល។
មុនថ្ងៃភ្ជុំបិណ្ឌធំមួយថ្ងៃនៅតាមផ្ទះនិមួយៗគេនិយមធ្វើនំ អន្សម នំជាល និងនំផ្សេងៗ
ទៀតសំរាប់យកទៅប្រគេនលោឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅហើយផងចែក
ចាយដល់អ្នកជិតខាងរឺមិត្តភក្តិផងជាពិសេសដល់ឪពុកម្តាយដែលនៅរស់។នៅ
វេលាយប់នៃថ្ងៃនេះឯវត្តមានធ្វើពិធីបង្សុកូលដល់វិញ្ញណក្ខន្ធអ្នកដែលបានបាត់
បងជីវិតទៅហើយក៏មានការសូត្រធម៍និងសំដែងទេលនារហូតដល់ភ្លឺ។លុះដល់
ស្អែកឡើងដែលជាថ្ងៃចុងក្រោយ នៃពិធីកាន់បិណ្ឌហើយក៏ជាថ្ងៃសំខានជាងគេ
អ្នកស្រុកគ្រប់ផ្ទះនាំគ្នាធ្វើដំណើរទៅប្រជុំនៅវត្ត។អ្នកខ្លះកាន់បាយបិតបូរខ្លះកាន់
នំអន្សមនំជាលនិងនំចំណីផ្សេងៗខ្លះកាន់ចានស្រាក់ដាក់ខង្ហាន់ទៅប្រគេនព្រះសង្ឃ
។ក្រោយពីព្រះសង្ឃឆាន់ចង្ហាន់ថ្ងៃត្រង់រួចហើយ ក្នុងភូមិរបស់មានកម្មវិធីមួយសំរាប់
លេងកំសាន្តក្នុងឳកាសថ្ងៃចុងក្រោយនៃបុណ្យភ្ជុបិណ្ឌគឺការលេងទឹកនៅក្នុងស្ទឹង
សែន។ដោយមានការចូលរួមពីអ្នកភូមិផ្សេងៗដែលនៅជិតភូមិរបស់ខ្ញុំបាទ។ការ
លេងមានដូចជាការបើកកាណូតប្រណាំងគ្នានិងមានការអ្វីផ្សេងៗទៀតដែលនាំ
អោយអ្នកភូមិសប្បាយនិងអ្នកដែលបានចូលរួមទាំងអស់ធ្វើអោយយើងទាំងអស់
គ្នាមិន អាចភ្លិចបាននៅកម្មវិធី។ជារាងរាល់ឆ្នាំយើងចាប់ផ្តើមលេងទឹកគឺម៉ោង១២
ឬម៉ោង១ថ្ងៃរហូតដល់ម៉ោង៥ល្ងាចទើបឈប់។នេះជារូបភាពខ្លះដែលទែកទង់និង
ការលេងកំសាន្តនោះ (រូបខាងក្រោមនេះ)។
0 Response to "ការសប្បាយ បុណ្យភ្ជុំបិណ្ឌភូមិកំពង់គោលើ"
Post a Comment