កុំមើលងាយអ្នក់ដ៏ទៃអោយសោះនឹកថាខ្ញួនល្អជាងគេ

ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅកាន់អ្នក​ខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត
ហើយបែជាមើលងាយអ្នកដទៃ។ព្រះអង្គមានព្រះបន្ទូលថា៖មានបុរសពីរនាក់ឡើងទៅ
អធិដ្ឋានក្នុងព្រះវិហារ។ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ។បុរសខាងគណៈ
ផារីស៊ីឈរអធិដ្ឋានក្នុងចិត្តថាបពិត្រព្រះ​ជាម្ចាស់ទូសបង្គំសូមអរព្រះគុណព្រះអង្គព្រោះ
ទូលបង្គំមិនដូចជនឯទៀតៗទេអ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត​ជាមនុស្ស
ប្រព្រឹត្តអំពើផិតក្បត់ទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ!ទូលបង្គំតមអាហារពីរដងក្នុង
មួយអាទិត្យ​ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបានមួយភាគដប់ដល់
ព្រះអង្គ។រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមិខផង។គាត់គក់ទ្រូងទូល
ថា៖ឳព្រះជាម្ចាស់អើយ!សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង។ខ្ញុំសុំប្រាប់អ្នករាល់
គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះអោយបានសុចរិត ហើយគាតត្រឡប់ទៅផ្ទះវិញ​
រីឯបុរសខាងគណៈផារីស៊ី មិ​នបានសុចរិតទេ។ អ្នកណាលើកតម្កើង​ខ្លួន អ្នកនោះនឹងត្រូវ
គេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន ​នឹងត្រូវគេលើកតម្កើងវិញ។
(ពាក្យសំរាយ​៖ បុរសខាងគណៈផារីស៊ី ប្រៀបបាននឹងមនុស្ស ដែលគិតថាខ្លួនឯងល្អជាង
អ្នកដទៃ ដូចជា ការព្រឹត្តកិច្ចាការ រឺធ្វើអ្វីមួយដែលគិតខ្លួនឯងប្រើជាងគេ..។ល។)

(អ្នកទារពន្ធ ប្រៀបបាននឹងមនុស្សដែល​ធ្វើខុសហើយហ៊ានទទួលកំហុសរបស់ខ្លួនដូចជា
ចេះសូម
ទោស ចេះបន្ទាបខ្លួន ចេះអត់ធ្មត់ ចេះកែប្រែចិត្តគំនិត...។ល។)

0 Response to "កុំមើលងាយអ្នក់ដ៏ទៃអោយសោះនឹកថាខ្ញួនល្អជាងគេ"

Post a Comment

Powered by Blogger