ការចុះកម្មសិក្សានៅភ្នំពេញ

របាយការណ៏អំពីការចុះកម្មសិក្សានៅភ្នំពេញរយៈពេលពីថ្ងៃទី២៧-២៨ឆ្នាំ២០១០
ការចុះធ្វើកម្មសិក្សានេះគឺយើងមានគ្នា២០នាក់បូករួមទាំងលោកគ្រួមួយនាក់ផង។ ហើយថ្ងៃទី២៧យើងបានទៅកន្លែងមួយដែលមានឈ្មោះ​ថាពត៏មានដើមអម្ពិលដែលស្ថិត
នៅជិតផ្តុំវិមានឯរាជ្យ។ នៅពេលយើងទៅដល់ភ្លាមគេទទួលយើងដោយរាក់ទែកហើយ
គាត់ បានសួរយើងថាមកពីកន្លែងណា ហើយយើងបានប្រាប់គាត់ថា មកពីសាលាបច្ចេក
ទេសដុនបូស្កូ ផ្នែកទំនាក់ទំនងសង្គម។ យើងមិនបានជួបប្រធានទេ ដោយគាត់ ជាបរវល់ ហើយយើងបានជួបជាមួយអគ្គនិយករងគាត់បានធ្វើការនែណាំខ្លួនអោយពួកយើងស្គាល់
ហើយក៏បានប្រាប់អំពីបន្ទប់ការងារដែលមាននៅទីនោះ ៖
-បន្ទប់ការិយាល័យនិពន្ធសារពត៏មានដែលមានប្រធានអនុប្រធា​ននិងបុក្ខលិកធ្វើការនៅ
ទីនោះដោយត្រួតពិនិត្យមើលពត៏មានទាំងអស់មុន​​ និង ធ្វើការផ្សព្វផ្សាយតាមការសែត
វិទ្យនិងអ៊ីនធឺណែត។
- បន្ទប់បច្ចេទេសសារពត៏មាន គឺ ជាបន្ទប់សំរាប់ធ្វើការទទួលយកពត៏មានពីខាងក្រៅពី
អ្នក់ចុះយកពត៏មានហើយធ្វើការសរសេរអំពី អ្វីដែលគេទទួលបានទាំងក្នុងប្រទេស និង
ក្រៅប្រទេសធ្វើការ សំរាបសំរួល និងពិនិត្យផងដែរ។
- បន្ទប់ការិយាល័យនិពន្ធទស្សនា​វដ្តីជាបន្ទប់ធ្វើការត្រួតពិនិត្យនៅការចុះផ្សាយមុននិង
ធ្វើការ ផ្សព្វផ្សាយហើយធ្វើការកែសំរួល ដោយមាន ការពិភាគ ក្សាដែរ។
- បន្ទប់បច្ចេទេសទស្សនាវដ្តីជាបន្ទប់សំរាប់ធ្វើការសរសេរ​​ និង​ ​ បង្កើតទំព័រទស្សនាវដ្តី
ហើយធ្វើការកាត់តរូបភាព សំរាបសំរួលបកប្រែភាសារ ជ្រើសរើសសកម្មភាពដើម្បីកេ
ហគទំព័រថ្មីៗ។ បន្ទាបពីការនែណាំបន្ទប់ខាងក្រោមចបយើងក៏បាន សួរសំនួរខ្លះដែល
ទាក់​ទងការយកពត៏មាននិងធ្វើការផ្សព្វផ្សាយពត៏មាន។ ហើយគាត់ក៏បានធ្វើការឆ្លើយ
ដោយនិយាយថាការយកពត៏មានត្រូវធ្វើយ៉ាងណាផ្តល់ពត៏មានអោយបានលឿន និង
រហ័ស។ហើយការផ្សព្វផ្សាយ ក៏ដូចគ្នាដែរ គឺធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានរហ័ស
ហើយជាពត៏មានដែលថ្មីៗរហូតជាពិសេសព្រឹត្តិការណ៏ដែលថ្មី។ហើយយើងក៏បានសួរ
ទៀតដែលទាក់ទងនិងអ្នកការសែត គាត់បន្តថាធ្វើជាអ្នកការសែតសំខាន់ត្រូវចេះមើស
ទៅលើព្រឹត្តិការណ៏និងសកម្មភាព ហើយធ្វើការសរសេរយ៉ាងណាអោយវាសមស្រប
ទៅតាមសកម្មភាព នឹងព្រឹត្តិការណ៏នោះ សង្កត់ធ្ងនព្រឹត្តិការណ៏ថ្មីៗ ហើយត្រូវមើលទូរ
ទស្សន៏តាមដានព្រឹត្តិការណ៏ទានហេតុការ​ ។ ហើយគាត់ក៏បានប្រាប់ចំណុចសំខាន់
មួយទៀតដែរអំពីពត៏មានការផ្សព្វផ្សាយពត៏មាន ត្រូវផ្សាយអោយទាន់ពេលវេលាដើ
ម្បីទទួលបានជោគជ័យហើយក៏ជាព្រឹត្តិការណ៏ពិត។បន្ទាប់មកទៀតគាត់ក៏បាននាំពួក
យើង ឡើងទៅខាងលើដែលមានបន្ទប់ការងារទៀត។ហើយយើងក៏បានទៅដល់បន្ទប់
មួយធំល្មមមុនគេ ដែលមាន អ្នក់និពន្ធសារពត៏មាន និង អ្នកអានពត៏មាន សំរាប់ វិទ្យុ ក៏
នៅទីនោះ។ហើយកន្លែង
នោះក៏ធ្វើការសំរបសំរួល ពត៏មានផងដែរ។​​ គាតក៏បាននែណាំអ្នកដែលធ្វើការនៅទីនោះ
អោយយើងស្គាល់ ហើយអ្នកដែលធ្វើទីនោះក៏ប្រាប់យើងថា អ្នកការសែតគឺធ្វើការ រហូតដោយ
មិនគិតពីពេលវេលាទេ ហើយសំខានជាងនេះទៀតជាអ្នកការសែតមិនសំខាន់ទៅលើការស្លៀក
ពាក់ល្អនោះ ឬ អ្វីផ្សេងទៀតល្អនោះទេ។សំខាន់គឺយកពត៏មានអោយបាននិងទានពេលវេលា
ទើបហៅថាអ្នកការសែត។ហើយគាត់ក៏បាននាំទៅមើលបន្ទប់ទៀ​​​​​ ដែលស្ថិតនៅជាប់នោះ
មានបន្ទប់តូចៗពីរ និងបន្ទប់ធំល្មមពី។
បន្ទប់តូចៗពីរ សំរាប់ធ្វើការកាត់តសំលេងវិទ្យុ ហើយក៏ជាបន្ទប់សំរាប់ថតសំលេងរបស់សិល្បះ
ករដែរ។បន្ទប់ធំល្មម ពីរបន្ទប់មួយសំរាប់ដាក់ឧបករណ៏ផ្សព្វផ្សាយ ហើយក៏ជាកន្លែងបញ្ជាសំលេង
សំរាប់ផ្សាយ។បន្ទប់មួយទៀត សំរាប់អ្នក់ពិធីករអានពត៏មាននិងក៏ជាបន្ទប់សំរាប់សំភាសដែល។
វិទ្យុដើមអំម្ពិល គឺFM 93.75MHZ ហើយវិទ្យុនេះដំណើការផ្សព្វផ្សាយ១៩ម៉ោងក្នុងមួយថ្ងៃ និងចាប់ដំណើរការតាំងពីខែមករាឆ្នាំ២០១០។ហើយពួកយើងក៏បានសួរទៅកាន់អ្នកដែលទទួល
ខុសត្រូវនៅទីនោះ លើកម្មវិធីដើម្បីកាត់តពត៏មាន គឺតាត់បានប្រាប់យើងថា គាត់ប្រើកម្មវិធី ធម្មតា
ដែលយកចេញពីអ៊ីនធឺណេត ហើយជាកម្មវិធីដែលព្រី ។
គាត់បានសរុសេចក្តីថា ការយកពត៏មាននិងការសរសេរពត៏មានគឺសំខាន់ណាស់សំរាប់អ្នកកាសែត
ហើយការពិនិត្យមើលមុននិងផ្សព្វផ្សាយក៏សំខាន់ដែរ ដើម្បីអោយយើងជៀសវាងបញ្ហាផ្សេងៗ នៅក្នុងពត៏មាននោះ។
ស្ថាន្នីទូរទស្សន៏ទទក
ថ្ងៃទី២៨ ពួកយើងបានទៅស្ថាន្នីទូរទស្សន៏ទទក គឺស្ថិតនៅក្នុងក្រសួងពត៏មាន ពេលយើងចូលទៅ
ដល់គេទទួលយើង ដោយមានការនាំពីលោកប្រធានម្មាក់ គាត់ជាអ្នកបច្ចេកទេសនៅទីនោះ ឈ្មោះ
នូ សុវណ្ណា។គាតបានបនាំពួកយើងទៅមើលអគារបច្ចេកទេស សំរាបផ្សព្វផ្សាយដែលមានប្រព័ន្ធដូច
ខាងក្រោម
T-DMB System structure
interactive video service
interactive visual Radio service
Data service Enlsemble Multi pilexer Transmitter Antenna
Data service DMB Receivers
DAB +Audio service
សព្វថ្ងៃទទកបានផ្សព្វផ្សាយបាន១២៦ប្រទេសទៅលើសកសលោក។ហើយគាត់បាននាំយើង
ទៅបន្ទប់មួយទៀតដែលមានឈ្មោះថា Sub Control Room ជាបន្ទប់ដែលពោពេញទៅឧករណ៏បញ្ជា ហើយគាត់ធ្វើការពន្យល់ពីមុខងាររបស់ដែលទាក់ទងនិងឧបករណ៏ទាំងនោះ។បន្ទាបមកយើងទៅ
បន្ទប់ជាកន្លែងផ្សព្វផ្សាយ និងជាកន្លែងសំរួលស៊ីញ៉ាល់រូបភាពនិងសំលេងដើម្បីអោយរូបភាពច្បាស់
និងសំលេងលឺល្អក្នុងការផ្សព្វផ្សាយនោះ។ហើយទៅបន្ទប់មួយទៀតជាកន្លែងសំរាប់ពិធីករអាន
ពត៏មាន នៅទីនោះមានការម៉ាថត សំរាប់ថតអ្នកអានពត៏មាន និងឧបករណ៏ផ្សែងៗទៀត។ទៅបន្ទប់
មួយទៀតដែលធំទូលាយគឺជាកន្លែងសំរាប់សំម្តែងសិល្បៈ ផ្សេងៗនិងកម្មវិធីផ្សែងទៀត នៅក្នុងនោះពោពេញដោយឧបករណ៏និងការតុបតែងបានយ៉ាងល្អ។ទៅបន្ទប់មួយទៀតដែល
មានឈ្មោះថាLocal News ពត៏មានក្នុងប្រទេសជាកន្លែងសំរាប់ធ្វើការកាត់តពត៏មាននិងសរសេរ
ពត៏មាន ហើយពត៏មានទាំងនោះសង្កត់ធ្ងន់លើរាដ្ឋាភិបាលតែម្តង។បន្ទប់Editing-Dជាបន្ទប់សំរាប់
ធ្វើការEditពត៏មាននិងធ្វើការសំរបសំរួលពត៏មានមុនការផ្សព្វផ្សាយ។បន្ទាប់មកទៅអគាផ្កាយ
រណប Saterllite Buildingមានបន្ទប់តូចល្មមសំរាប់ធ្វើការ ហើយយើងបានជួបជាមួយអ្នកដែល
ធ្វើការនៅទីនោះ ហើយពួកយើងបានសួរសំនួរខ្លះដល់គាត់ គាត់ជាអ្នកធ្វើការបញ្ជូនពត៏មាន
ទៅអោយផ្កាយរណបដើម្បីផ្សព្វផ្សាយ ហើយការផ្សព្វផ្សាយទាំងអស់គឺបញ្ជាដោយកុំព្យូទ័រ
គាត់ត្រូវចេះកម្មវិធីច្រើនដើម្បីប្រើក្នុងការបញ្ជូនទៅអោយផ្កាយរណបផ្សព្វផ្សាយ។
ស្ថាន្នីទូរទស្សន៏បាយ័ន
ពួកយើងបានទៅស្ថាន្នីទូរទស្សន៏បាយ័ននៅពេលថ្ងៃពេលទៅដល់ពួកយើងបានចែកជាពីក្រុម ដើម្បីដើមើលទីនោះ។ក្រុមខ្ញុំបានទៅកន្លែងមួយ ជាបន្ទប់កាត់តពត៏មានដើម្បីចាក់ផ្សព្វផ្សាយ
នៅទីនោះគេប្រើប្រាស់កម្មវិធីAdabe premiere pro ក្នុងការកាត់តពត៏មាន។
បន្ទាបពីនិងយើងបានទៅមើលបន្ទប់ Studio ធំនិងតូចចំនួនបួន។បន្ទប់មួយៗមានកន្លែង និងកម្មវិធីខុសៗគ្នាដូចជា៖
បន្ទប់ធំល្មមជាបន្ទប់សំរាប់ថត កម្មវិធីវប្បធម៏និងសិល្បៈចំរៀងផ្សេងៗ។
បន្ទប់studioដែលមានប្រលោះបីតូចៗដែលស្ថិតនៅជាមួយគ្នាមួយសំរាប់ថតពេលអានពត៏មាន ហើយប្រលោះពីទៀតសំរាប់កម្មវិធីកំសាន្តផ្សេងៗ។
បន្ទប់studioពីទៀតប្រើសំរាប់កម្មវិធីផ្សេង ដែលគេត្រូវការប្រើ។បន្ទាប់មកពួកយើងបានចូលមើល
ទៅបន្ទប់បញ្ជាក្នុងការផ្សព្វផ្សាយ និងត្រួតពិនិត្យការផ្សាយថាតើវាមានដំនើរការល្អរឺអត់។
ប្រសិនបើមានការអ្វីមួយ ធ្វើអោយអាកខានក្នុងការផ្សព្វផ្សាយគឺយើងដឹងភ្លាម ហើយជាកន្លែងសំ
រាប់បញ្ចូលរឿងតៅក្នុងប៉ូសទូរទស្សន៏ដែលមានបន្ទប់ពីជាប់គ្នា។ហើយការផ្សព្វផ្សាយបាន១៤ខេត្ត
និង៣៦ប្រទេសក្នុងពិភពលោក និងស្ថានីយន៏នេះចាបផ្តើមនៅឆ្នាំ១៩៩៨ ចាប់ផ្តើមដំនើការ។

0 Response to "ការចុះកម្មសិក្សានៅភ្នំពេញ"

Post a Comment

Powered by Blogger