រមណីយដ្ឋានភ្នំសន្ទុក(ខេត្តកំពង់ធំ)
រមណីដ្ឋានភ្នំសន្ទុកជារមណីដ្ឋានវប្បធម៌និងធម្មតា ស្ថិតនៅភូមិកកោះ
ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ។េមណីដ្ឋាននេះមានចំងាយប្រមា
នជា១៧គ.មពីទីរួមខេត្ត តាមផ្លូវជាតិលេខ៦បត់ឆ្វេងគ្រាលកៅស៊ូ ចំ
ងាយប្រហែល៣០០០មឬចូលតាមខ្លោងទ្វាវត្តទ្រនប់ ចំងាយប្រហែល
២.៥៧០ម។នៅក្នុងតំបន់នេះមានភ្នំ៤ស្ថិតនៅមានដូចជា៖ភ្នំស្រះខ្ចៅឬ
គេហៅថាភ្នំត្បែង ភ្នំពេនជុំឬភ្នំក្រពើ ភ្នំចំប៉ា និងភ្នំសន្ទុក។ភ្នំសន្ទុកនេះ
មានប្រវត្តទាក់ទងទៅ និងរឿង៤យ៉ាងគឺ គ្របទុក្ខ ជាន់ទុក្ខដោះទុក្ខ
និងលាក់ទុក្ខ។បើសិនជាយើងទ្បើងទៅដល់កំពល់ភ្នំមានវត្តមួយឈ្មោះ
ថាវត្តគីរីចោមចុងភ្នំសន្ទុក។នៅពេលយើងធ្វើដំនើរដល់ជើងភ្នំនិងមាន
ខ្លោងទ្វាមូយដែលស្ថិតនៅខាងជើងភ្នំមានក្បាច់យ៉ាតងល្អប្រណិត ដែ
លអាចអោយភ្ញៀវទេសចរឡើងយ៉ាងងាយស្រួលតាមកាំជណ្តើ ហើយ
តាមកាំជណ្តើមានបង្កាន់ដៃសងអំពីស៊ីម៉ងត៏ថ្ម និងមានរូបព្រះព្រហ្មទា
ញព្រ័ត្រសត្វនាគ រហូតដល់កំពូលភ្នំ។មុនឆ្នាំ១៩៩៦ជណ្តើនេះមិនទាន
ស្រួលបួលទេព្រោះពេននោះជណ្តើមិនមានបង្កានដៃ ហើយកាំជណ្តើ
ជាថ្មដាក់ភ្ជាបគ្នា ហើយមានលក្ខណះតូចចង្អៀតផងជាជណើរចាស់
តើបមកដស់ឆ្នាំ១៩៩៦គេចាប់ផ្តើមកសាងថ្មី ហើយធំទូលាយជាងមុន
ងាយស្រួលក្នុងការឡើងទៅកំពល់ភ្នំនោះ។នៅអមសងខាងជណ្តើឡើង
ទៅមានដើមឈើធំៗដុះអមជាមួយផ្ទាំងថ្មភ្នំដែលមានសរសេរឈ្មោះដើ
មឈើផងយ៉ាងច្បាស់លាស់។នៅពេលភ្្ៀវទេសចរឡើងនៅលើកំពូ
លភ្នំសន្ទុក យើងតែងជូបប្រទះនៅចំនុច៤កន្លែង ដែលចាប់អារម្មណ៍៖
១.ត្រង់ជណ្តើរកាំទី ២៣០ មានច្រកចេញទៅជ្រលងថ្មមានអណ្តូងទឹក។
២.ត្រង់ជណ្តើរកាំទី ៤៥៥ មានសាលាសំណាក់រូប ព្រះពុទ្ធស្ថិតនៅខាង
ឆ្វេងដៃ។
៣.ត្រង់ជណ្តើរកាំទី ៦២០ នៅសងខាងផ្លូវមានមានផ្ទាំងថ្មដាធំៗនិងម្លប
ដើមឈើធំៗខ្ពស់ យ៉ាងត្រជាក់។
៣.ត្រង់ជណ្តើរកាំទី ៦៩៤ ស្ថិតនៅខាងស្តាំដៃមានឈ្មោះថាចន្ទ័រ៉ែ ហើ
យមានផ្ទាំងថ្មជា
ច្រើនទៀត ដែលមានផ្ទៃរាបស្មើ។
យើងធ្វើដំណើរបន្តពីចន្ទ័រ៉ែតាមជណ្តើរពីគឺតាមកាំជណ្តើរចាស់ ឬតាមកាំជ
ណើរថ្មីដែលនាំយើងទៅដល់កំពូលភ្នំ ហើយនិងទៅដល់ព្រះវិហារដែលស
ងអំពីថ្ម ដែលមានក្រលាផ្ទៃ១៦ម។នៅផ្នែកខាងមុខព្រះវិហារនេះដែរ គេ
ឃើញមានរូបសំណាក់ជាច្រើន រូមមានទាំងព្រះបាទជាន់ទុក្ខ រូបដោះក្រ
មុំដោះមរមាយរបស់មាតាចន្ទ័រ៉ែ ដែលស្ថិតនៅម្តុំឆ័តរួម។ភ្នំសន្ទុកមានកំព
ស់ ១៨០និងមានកាំជណ្តើរ ៨០៩កាំ ហើយយើងក៏អាចបើកម៉ូតូ និង
ឡានឡើងទៅលើភ្នំនេះក៏បានដែរដោយផ្លូវខាងត្បូង តាមផ្លូវគ្រាលកៅស៊ូ
ដែលមានចំងាយពីជណ្តើរឡើងប្រហែល១២០មជាង។ដោយផ្លូវបើកឡើង
នេះគ្រាលថ្មជាមួយស៊ីម៉ងត៍ បតបែនតាមជំរេលភ្នំរហូតដល់កំពូលភ្នំ។
(រូបនេះជាកាំជណ្តើរឡើងទៅលើកំពូលភ្នំ)
(រូបអាស្រមឥសី្សនៅលើកំពូលភ្នំ)
(រូបបាតជើងព្រះបាទជាន់ទុក្ខ)
0 Response to "រមណីយដ្ឋានភ្នំសន្ទុក(ខេត្តកំពង់ធំ)"
Post a Comment