ពិធីប្រគល់វិញ្ញបនប័ត្រដល់សិស្សដុនបូស្កូ(s.h.v)

ក្រុង​ព្រះ​សីហនុៈសាលា​បចេ្ចកទេស​ដុនបូស្កូខេត្ត​ព្រះសីហនុបាន​ប្រារព្ធ​ពិធី

ប្រគល់​វិញ្ញាបនបត្របញ្ជាក់​ការ​សិក្សា​ដល់​សិស្ស​ជំនាន់​ទី​១១ចំនួន​៣១៩កាល​ពី​ព្រឹក​៣១

សីហាដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​រួម​មានឯ.ឧ​ស្បោងសារ៉ាត់​អភិបាល​ខេត្ត​ព្រះ

សីហនុលោក​កែវឡាយ ប្រធាន​មន្ទី​អប់រំ​យុវ​ជននិងកីឡាលោក​ឪពុកឌីហ្វារ៉ាត់ជា​អ្នក​គ្រប់

គ្រង​ក្រុម​គ្រួសារ​សាលេស៊ាន​ដុនបូស្កូកម្ពុជា.ថៃឡាវ.លោក​ឪពុកចនវីស័រ អធិការសាលា

និង​អ្នក​ចូលរួម​ជា​ច្រើន​រូប​ទៀត។ថ្លែង​ក្នុង​អង្គពិធីលោកគិនក្រូចនាយក​សាលា​បចេ្ចកទេ

ស ដុន បូស្កូ ខេត្ត​ព្រះសីហនុបាន​ឲ្យ​ដឹង​ថាក្នុង​រយៈ​ពេល​ពីរ​ឆ្នាំនៃ​វគ្គ​បណ្តុះ​បណ្តាល​ជំនា

ញ ២០០៨-២០១០នេះសាលា​មាន​សិស្ស​បញ្ចប់​ការ​សិក្សា​​ចំនួន​​៣១៩​នាក់ក្នុង​នោះ​មាន

ស្រី៨៤​នាក់ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​ លើ​ជំនាញ​៦ ធំៗ​រួម​មានជំនាញអគ្គិសនីយន្ត

សាស្ត្រ​រថយន្តយន្តសាស្ត្រ​ទូទៅលេខា​ធិការទំនាក់​ទំនង​សង្គមនិង​គ្រប់​គ្រង​សណ្ឋាគារ។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថាក្នុង​ឆ្នាំ​សិក្សា​នេះ​ក៏​មាន​សិស្ស​ឆ្នើម​ចំនួន​៥៧​នាក់ទទួល​បណ្ណ​សរ

សើរ​ពីសាលា​ផងដែរ​ចំពោះ​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ដែល​អត្រា​នេះ​មាន

កំនើន​ច្រើនជាង​ឆ្នាំមុន។លោក​បន្ត​ទៀតថាសិស្ស​ដែល​បាន​បញ្ខប់​ការ​សិក្សា​ជា​រៀង​រាល់

​ឆ្នាំមាន​៩០% បាន​ចូល​បំរើ​ការងារ​តាមរោង​ចក្រសហគ្រាសក្រុមហ៊ុន.អង្គការ.សណ្ឋាគា

រស្ថាប័ននានានិង​តាម​រយៈ​ការ​បើក​អាជិវកម្ម​ផ្ទាល់​ខ្លួនហើយ១០%​កំពុង​ស្វែង​រក​ការ​ងារ

ធ្វើ។ក្នុង​ទឹកមុខ​ញញឹម​ដោយ​ក្តី​សប្បាយ​រីក​រាយក្នុង​ដៃ​កាន់​វិញ្ញាបនបត្រ​មួយ​សន្លឹកយុវ

ជន​ហុងវិចិត្ររៀន​ផ្នែក​ទំនាក់​ទំនង​សង្គមពោលថាខ្ញុំ​មាន​សេច​ក្តី​ត្រេក​ អរ​យ៉ាង​ខ្លាំង​ពេ

ល​ដែលបាន​ទទួល​វិញ្ញាបនបត្រនិង​បាន​សិក្សា​នៅ​ទី​នេះដោយ​ទទួល​បាន​នូវ​ការ​អនុវត្ត

ន៍និងស្គាល់​ពី​អ្វីៗជា​ច្រើន​នៅ​ក្នុង​សង្គម​ដែល​ខ្ញុំ​មិន​ដែល​បាន​ស្គាល់​ពី​មុន​មក។

0 Response to "ពិធីប្រគល់វិញ្ញបនប័ត្រដល់សិស្សដុនបូស្កូ(s.h.v)"

Post a Comment

Powered by Blogger