ការធ្វើស្រូវប្រាំងនៅកំពង់គោលើ(កំពង់ធំ)

ការធ្វើស្រែនេះក៏ដូចជារដូវវស្សាដែរប៉ុន្តែវាខុសគ្នាខ្លះៗត្រង់ថាគេចាប់ផ្តើមធ្វើនៅខែតុលា

រឺក៏មុនខែនោះ។តាបសណ្ឋានដីតំបន់ខ្លះមានដីទួលគេចាប់ផ្តើមធ្វើមុននឹងតំបន់ខ្លះទៀត

ទំនាបក៏ធ្វើក្រោយ។ហើយពេលខ្លះគេក៏តំរូវទៅតាមទឹករដូវវស្សាដែរជូនកាលទឹកឡើង

ធំឆ្នាំខ្លះទឹកឡើងតូច។ការធ្វើគឺចាប់ពីទឹកស្រកទៅវិញ​។មុនដំភ្ជួរដីដែលយើងបានរៀប

ចំទុកកាលពីមុនហើយដោយបានលើកភ្លឺខ្ពស់ៗល្មមដែលអាចទបទឹកទុកបានកុំអោយ

ទឹកចេញអស់ឡើយ។ការធ្វើស្រូវប្រាំងនេះត្រូវរកដីណាដែលស្មើល្មមហើយយើងចែក

ដីនោះតាមសណ្ឋានដីដោយលើកជាទំនប់ខានដាច់ពីដើម្បីអាចផ្ទុកទឹកបានវាដូចជាភ្លឺ

ដែល។ដីធ្វើស្រូវប្រាំងជាដីដែលស្ថិតនៅជិតប្រភពទឹកដូចជាបឹងស្ទឹងអូ....។ល។ការធ្វើ

ស្រូវប្រាំងគេច្រើនតែស្ទួង​និងព្រួសប្រសិនបើយើងស្ទួងបានទទួលទិន្នផលខ្ពស់ជាង

ព្រួស។ការធ្វើស្រូវប្រាំងអាចទទួលទិន្នផលលឿនរឺយឺតទៅតាមពូជវាមានរយៈពេល៣

ខែ៦ខែរឺក៏ទិចជាងនេះទៅទៀតទៅតាមពូជដែលយើងបានជ្រើសរើសនោះ។ការរយៈ

ពេល៣ដល់៦ខែនេះគឺកាលដែរយើងអាចទទួលផលបានពីគ្រាប់ពូជដែលយើងបាន

ព្រួសស្ទួងនោះ។ធ្វើស្រូវប្រាំងយើងមិនសូវចំណាយពេលយូទេក្នុងការទទួលផលផ្លែ

នោះគឺវាខុសពីស្រូវវស្សាដែលត្រូវចំណាយពេលច្រើនខែទើបទទួលផលនោះ។ហេតុ

នេះហើយការធ្វើស្រូវប្រាំងវាទទួលផលលឿនប៉ុន្តែត្រូវមើលថែវាជារៀងរាល់ថ្ងៃដូចជា

មើលទឹកក្នុងស្រែបើវាអស់ត្រួវប៊ូមទឹកដាក់ហើយត្រូវថែទំនប់ទឹកបើមានកន្លែងណាវា

ធ្លាយទឹកចេញត្រូវទួបវាអោយវាឡើងវិញនិងធ្វើអ្វីៗផ្សេងទៀតទៅតាមលក្ខណះបច្ចេ

កទេសនៃការធ្វើស្រូវប្រាំង។ការធ្វើស្រូវប្រាំងយើងនឿយហត់ច្រើនតែទទួលបានផល

តែម្តងចំណែកស្រូវវស្សាយើងមិនសូវហត់ទេហើយក៏ចំណាយថាកវិការទិចដែរប៉ុន្តែ

ជូនកាលយើងទទួលបានទិន្នផលច្រើនជូនកាលបានតិចពេលខ្លះអត់បានក៏មានដែរ

ព្រោះយើងធ្វើពឹងលើធម្មជាតិទាំងស្រុង។សម្មភាពធ្វើស្រូវប្រាំងរូបភាពខាងក្រោម

























































នេះជារូបម៉ាស៊ីនប៊ូមទឹកសំរាប់ស្រូវប្រាំង


0 Response to "ការធ្វើស្រូវប្រាំងនៅកំពង់គោលើ(កំពង់ធំ)"

Post a Comment

Powered by Blogger