ភ្លេងខ្មែរ

ភ្លេងជាសិល្បៈមួយប្រភេតដែលបង្កើតបរិយាកាសរីករាយសប្បាយអាចបំបាត់ការអផ្សុក

រឺការនឿយហត់មួយគ្រាដែរក៏ប៉ុនន្តែការពីរោះក្នុងការស្តាប់ភ្លេងពុំមែនចេះតែពិរោះដល់

ត្រចៀកគ្រប់ៗគ្នានោះទេព្រោះអ្នកខ្លះនិយមស្តាប់ភ្លេងបូរាណអ្នកខ្លះនិយមស្តាប់ភ្លេងស

ម័យ។ម្យ៉ាងទៀតបើអ្នកស្តាប់ចេះលេងភ្លេងខ្លួនឯងផងនោះរិតតែពីរោះស្តាប់ណាស់ទៅ

ទៀត។នៅប្រទេសខ្មែរការប្រគំភ្លេងជាការចាំបាច់ណាស់សំរាប់ញុំាងបរិយាកាសក្នុងពិធី

បុណ្យទាននិងពិធីជាទំនាមផ្សេងៗអោយមានសភាពន្លង់លន្លោចរីករាយរុងរឿងរឺអ៊​​​​​កធឹក

ឡើង។ភ្លេងដែលខ្មែរនិយមប្រើតាំងពីសម័យបូរាណមានច្រើនប្រភេទណាស់។

ភ្លេងអារក្ខ



ភ្លេងអារក្ខគឺជាភ្លេងមួយបែបដែលគេប្រគំឡើងក្នុងពិធីបញ្ចូលខ្មោច​បិសាចអារក្ខអ្នកតា។

នៅពេលមានមនុស្សឈឺហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជំងឺគេលេងភ្លេងអារ

ក្ខនេះដើម្បីបញ្ចូលខ្មោច។ក្រោយពីបានសាកសួរដឹងបុព្វហេតុដែលនាំអោយគេង្វរខ្មោច

សុំអោយជាសះស្បើយហើយគេក៏រៀបដង្វាយផ្សេងៗថ្វាយខ្មោចនោះទៅ។ភ្លេងអារក្ខកើ

តឡើងអំពីកូនក្មេងលេង"បាយឡុកបាយឡ"គេតែងនិយាយរឿងនេះតៗគ្នាមកថាកាល

នោះនៅក្នុងភូមិមួយមានកូនក្មេងស្រីប្រុសជាច្រើនប្រជុំគ្នាលេងខ្លះធ្វើភ្ញៀវខ្លះធ្វើអ្នកផ្ទះ

ខ្លះធ្វើប្តីខ្លះធ្វើប្រពន្ធខ្លះធ្វើជាកូនហើយនាំគ្នាលេងជប់លៀងស៊ីផឹកស្រវឹងដូលដេកសើច

ហ៊ោកញ្រ្ជៀវយ៉ាងសប្បាយរាល់ៗថ្ងៃ។រហូតដល់ភ្លេចបាយភ្លេចទឹកភ្លេចដេកពួនឪពុក

ម្តាយហាមឃាត់យ៉ាងណាក៏ពុំស្តាប់។ឃើញហេតុការខុសពីធម្មតាបែបនេះចាស់ៗក៏នឹក

ថាប្រហែលមានព្រាយបិសាចណាចូលមកពង្វក់ចិត្តក្មេងទាំងអស់​នេះហើយទើបនាំគ្នា

បន់ស្រ​ន់ឡើង។ឯពូកបិសាចកាលបើគេនឹកនាហៅរកខ្លួនក៏ឆ្លៀតឧកាសនេះចូលទៅ

សណ្ឋិតក្នុងក្មេងម្នាក់ភ្លាមហើយក៏និយាយបញ្ជាអោយចាស់ៗទាំងនោះរៀបសំណែន​

ដោយមានលេងភ្លេងថ្វាយផងទើបពូកគេជួយរក្សាអោយបានសុខសប្បាយតរៀងទៅ។

ក្រោយដែលបានស៊ីសំណែនឆ្អែតស្កប់ស្គល់ហើយពួកបិសាចក៏ចាកចេញទៅឯពួកក្មេង

ក៏ឈប់វក់លេងដូចមុនទៀតហើយរស់នៅជាសុខសប្បាយរហូតមក។ចាប់តាំងពីពេល

នោះមកអ្នកស្រុកក៏ប្រកាន់ជឿខ្មោចអារក្ខព្រាយបិសាចព្រមទាំងយកជាទីគោរពទីពឹង

ក្នុងគ្រាមានភ័យអាសន្ន។


























ភ្លេងខ្មែរ


គេចាតទុកភ្លេងខ្មែរជាភ្លេងមង្គលដូចនេះហើយបានជាគេត្រូវប្រគំតែក្នុងពិធីមង្គលតាម

ប្រពៃណីខ្មែរដូចជាពិធីបញ្ចេញម្លប់កូនស្រីពិធីមង្គលការជាដើម។វត្តមានភ្លេងខ្មែរកំដរ

ក្នុងពិធីមង្គល់មិនគ្រាន់តែញុំាងបរិយាកាសអោយអ៊កធឹកប៉ុននោះទេគឺនាំមកនូវសិរីសួ

ស្តីជ័យមង្គលថែមទៀតដែលដែលចាស់ទុំខ្លះប្រកាន់ជំនឿនេះយ៉ាងខ្ជាបខ្ជួនរហូតមក

ដល់សព្វថ្ងៃ។ភ្លេងខ្មែរសំរាប់ពិធីរឿបមង្គលការមានច្រើនបទណាស់ដែលគេយកមក

ប្រគំកំដរក្នុងកម្មវិធីនីមួយៗដូចជាបទហែកូនកំលោះចូលរោង,ហែកំណត់,ស៊ីស្លាថង់

រង,កាត់សក់,សែនក្រុងពាលី,កូនប្រុសសំពះពេលា,កូនស្រីចេញផ្ទឹមចង់ដៃ,បង្វិលព

ពិល។ល។បទភ្លេងខ្មែរខ្លះមានទំនាក់ទំនងទៅនឹងរឿងព្រេងខ្មែរបទខ្ទោរ,ខ្នងភ្នំ,របង

រមាស,បន្ទាយប្រាសាទ,ជ្រង,ជ្រងស្រងាត់,ដោះក្រាល,នឹងបទផ្សេងៗទៀតជាច្រើន។

0 Response to "ភ្លេងខ្មែរ"

Post a Comment

Powered by Blogger