កូនពៅវង្វេងបាត់បន្ទាប់មកកែប្រែចិត្តគំនិតមករកឪពុកវិញ
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖មានបុរសម្នាក់មានកូនប្រុសពីរ។កូនពៅនិយា
យទៅឪពុកថាលោកឪពុក!សូមចែកកេរមត៍កអោយកូនមក។ឪពុកក៏ចែកមរត៍អោយកូន។
ប៉ុន្មានថ្ងៃក្រោយមកកូនពៅប្រមូលទ្រព្យសម្បត្តិរួចចាកចេញទៅស្រុកឆ្ងាយ។នៅស្រុកនោះ
កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់។ពេលចាយវាយទ្រព្យសម្បត្តិអស់
ហើយជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុកកូនពៅចាបផ្តើមខ្វះខាត។គាតក៏ទៅស៊ីឈ្នួ
លអ្នកស្រុកម្នាក់គេប្រើគាត់អោយទៅមើលជ្រូកតាមស្រែចំការ។គាត់ចង់ចំអែតក្រពះនឹង
ចំណីដែលគេដាក់អោយជ្រូកនោះណាស់តែគ្នានអ្នកណាអោយបរិភោគឡើយ។ពេលនោះ
កូនពៅភ្ញាក់ខ្លួនហើយរិគិតក្នុងចិត្តថាអ្នកបំរើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិ
ភោគហូហៀរទាំងអស់គ្នារីឯនៅទីនេះវិញអញសឹងតែដាច់ពោះស្លាប់។អញត្រូវតែវិលត្រ
ឡប់ទៅរកឪពុកអញវិញហើយជំរាបគាត់ថាលោកឪពុក!កូនបានប្រព្រឹតអំពើបាបខុស
នឹងព្រះហប្ញទ័យរបស់ព្រះជាម្ចាស់កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគូរអោយលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ!សូមលោកឪពុកចាត់ទុកកូនជាអ្នក់
បំរើចុះ។លុះដល់គិតដូច្នោះហើយកូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។កាលឪពុកឃើ
ញកូនពីចម្ងាយគាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឳបថើប
ទៀតផង។កូនពៅជំរាបឪពុកថា៖កូនបានប្រព្រឹតអំពើបាបខុសនឹងព្រះហប្ញទ័យរបស់
ព្រះជាម្ចាស់កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគូរអោយលោក
ឪពុករាប់ខ្ញុំនេះជាកូនទៀតទេ!សូមលោកឪពុកចាត់ទុកកូនជាអ្នក់បំរើចុះ។ឪពុកប្រាប់
ពួកអ្នកបំរើថា៖ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុតមកបំពាក់អោយកូនខ្ញុំជាប្រញាប់
ហើយយកចិញ្ចៀននិងស្បែកជើងមកពាក់អោយផង។ចូរយកកូនគោដែលយើងបាន
បំប៉នទុកមកកាបជប់លៀងអោយបានសប្បាយចុះដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ
តែឥឡូវរស់ឡើងវិញវាវង្វេងបាត់តែឥឡូវនេះខ្ញុំរកឃើញវិញហើយ។គេនាំគ្នាជប់លៀង
យ៉ាងថសប្បាយ។ពេលនោះកូនច្បងនៅឯចំការ។កាលគាត់ត្រឡប់មកវិញជិតដល់ផ្ទះ
ឮស្នូរតូរ្យតន្ត្រីនិងចំរៀងរបាំ គាត់ក៏ហៅអ្នកបំរើម្នាក់មកសួរថា៖មានការអ្វីកើតឡើង ។ អ្នកបំរើឆ្លើយថា៖ប្អួនរបស់លោកត្រឡប់មកវិញហើយ។ឪពុកលោកអោយគេកាប់កូន
គោដែលយើងបានបំប៉ននោះព្រោះប្អូនពៅរបស់លោកត្រឡប់មកវិញដោយសុខសាន្ត
។កូនច្បងខឹងណាស់ មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរអោយចូល។កូន
ច្បងនិយាយទៅឪពុកថា៖ខ្ញុំនៅបំរើលោកជាច្រើនឆ្នាំមកហើយខ្ញុំមិនដែលធ្វើ
ខុសនឹងបង្គាប់របស់លោកត្រងណាឡើយតែលោកមិនដែលអោយកូនពពែដើ
ម្បីអោយខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្តិ៏ទាលតែសោះសូម្បីតែមួយក៏មិនដែល
ផង។ពេលកូនលោកត្រឡប់មកវិញ លោកកាប់កូនគោបំប៉នទទួលវា។មើល៏!
វានេះបានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីពរស្យា។ឪពុកនិយា
យទៅកូនថា៖កូនអើយ!ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន!អ្វីៗទាំងអស់
ដែលជារបស់ឪពុកក៏ជារបស់ក៏ជារបស់កូនដែរ។យើងត្រូវតែសប្បាយរីរាយដ្បិត
ប្អូនរបស់ឯងដែលបានស្លាប់ទៅនោះឥឡូវនេះរស់ឡើងវិញហើយ!។វាបានវង្វេង
បាត់ តែឥឡូវនេះយើងរកឃើញវិញហើយ!។
0 Response to "កូនពៅវង្វេងបាត់បន្ទាប់មកកែប្រែចិត្តគំនិតមករកឪពុកវិញ"
Post a Comment